Connect with us

ព័ត៌មានជាតិ

ចុះ​បង្រ្កាប​ហាងកាហ្វេ លួចបើកលេង​ល្បែងតាមអ៊ិនធើណេត

បានផុស

នៅ

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេ (យីហោ)  Frieng Cafe ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ឆ្មក់ ដោយសារលួចបើកលេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណេតអនឡាញ។

មន្ត្រីសាលាខណ្ឌចំការមនប្រាប់អោយដឹងថា កាលពីរសៀលថ្ងៃទី២០ ខែតុលា  ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន  ដឹកនាំដោយលោកយស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងហាងកាហ្វេ (យីហោ) Frieng Cafe ដែលស្ថិតនៅផ្ទះលេខ១A ផ្លូវលេខ២៧១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងនេះ ដោយមានការចូលរួមពីលោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ និងអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ ។

ក្រោយពីក្រុមការងារចុះត្រួតពិនិត្យរួចមកឃើញថា មានទូរទស្សន៍ និងកុំព្យូរទ័រ ដែលបានភ្ជាប់ប្រព័ន្ធអ៊ិនធើណេត ដើម្បីលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ក្រុមការងារបានសម្រេចដកហូតទូរទស្សន៍ ចំនួន ០១គ្រឿង និងកុំព្យូទ័រ ចំនួន ០១ឈុត (ម៉ាស៊ីន Destop ០១គ្រឿង, ម៉ាស៊ីន CPU ០១គ្រឿង) ទៅរក្សាទុកនៅសាលាខណ្ឌចំការមន និងម្ចាស់ហាងចំនួន ០១នាក់ ឈ្មោះ អៀម ផល្លា ភេទ ប្រុស ប្រគល់ទៅអោយអធិការនគរបាលខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម