ព័ត៌មានជាតិ
លោក វ៉ី សំណាង ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ស្រកចុះជិត ២០សង់ទីម៉ែត្រហើយ
អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែតុលានេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ បានស្រកចុះជិត ២០សង់ទីម៉ែត្រហើយ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោករសៀលថ្ងៃនេះថា និយាយជារួមយើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើ ក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរក សភាពធម្មតាវិញហើយ។ ប៉ុន្តែបើតាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២៧ តុលា អាចមានព្យុះធំមួយ នឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។
លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់ នៅផ្នែកខាងក្រោម សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


