ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ គិតត្រឹមរសៀលនេះ ស្ថានភាពទឹកនៅទំនប់សណ្ដស្ទឹងព្រែកត្នោត នៅនឹងធម្មតា
អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់រសៀលថ្ងៃទី២៦ ខែតុលានេះ ស្ថានភាពទឹកនៅទំនប់សណ្ដស្ទឹងព្រែកត្នោតនៅនឹងធម្មតា បន្ទាប់ពីមានការឡើងបន្តិចកាលពីព្រឹកមិញ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែមានការព្រួយបារម្ភ និងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានករណីទឹកជំនន់កើនឡើង។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ពេញមួយព្រឹក និងបន្តមកដល់រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចចម្រុះផង ចុះអន្តរាគមន៍ ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការជាច្រើនដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតនេះ និងត្រៀម ជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលដែលទឹកហក់ឡើងខ្លាំង។ លោកថា អាជ្ញាធររាជធានីភ្នំពេញ បានអំពាវនាវរយៈពេល ១សប្ដាហ៍មកហើយ ឲ្យប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះ ដោយសារជំនន់កាលពីឆ្នាំមុន ឲ្យមានប្រុងប្រយ័ត្ន ដោយយកក្មេងៗ និងចាស់ៗ ងាយរងគ្រោះ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗ ទៅកាន់ទីទួលមានសុវត្ថិភាព។
អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា «ថ្ងៃនេះ ខ្ញុំបើតាមក្រសួងធនធានទឹក បានលើកឡើងដែរថា នៅកំពង់ស្ពឺ មានការស្រកចុះ តែនៅក្នុងទីក្រុងភ្នំពេញនេះ មានការនឹងតាំងពីព្រឹកមក វាឡើង ២ហ៊ុនជាង ប៉ុន្តែមកដល់ពេលឥឡូវនេះ មានការនឹង»។
យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែមានការព្រួយបារម្ភ ព្រោះកាលណាទឹកឡើងកាន់តែខ្លាំង ទំនប់សណ្ដស្ទឹងព្រែកត្នោត នឹងមានរុងនាគកាន់តែច្រើន ហើយកិច្ចការសំខាន់នៅថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងពាក់ព័ន្ធទាំងអស់ បានទប់រុងនាគនៅតាមសងខាងស្ទឹង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបាក់ទំនប់ ដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


