Connect with us

ព័ត៌មានជាតិ

ជនពិកាក្រីក្រ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដទទួលអំណោយសង្គ្រោះពី ក្រសួងសង្គមកិច្ច​​

បានផុស

នៅ

​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នាយកដ្ឋាន​អតីតយុទ្ធជន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ដឹកនាំ​ដោយ​លោកស្រី សៀម សុភ​វ​តី ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​ត្បូងឃ្មុំ និង​អាជ្ញាធរ​ឃុំ​កណ្តោលជ្រុំ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជីវភាព​ជាក់ស្តែង​របស់​អតីតយុទ្ធជន​ដែលជា​ជនពិការ​មាន​ជីវភាព​លំបាក និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៨​គ្រួសារ ដែល​រស់នៅក្នុង​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃ​អង្គារ ៥​រោច ខែអស្សុជ ឆ្នាំឆ្លូវ ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​លោក​រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​លោកស្ រី​សៀម សុភ​វ​តី ប្រធាន​នាយកដ្ឋាន​បាន​ថ្លែងថា ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​ក្រីក្រ​លំបាក​របស់​បងប្អូន​ជនពិកា​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងពេល​យុទ្ធនាការ​ប្រឆាំងនឹង​កូ​វីដ​១៩​រួចមក​ប្រមុខ​ដឹកនាំ​ក្រសួង​សង្គមកិច្ច​ក៏បាន​ក្រុមការងារ​ចុះមក​ជួយសង្គ្រោះ​ជាបន្ទាន់​ដោយ​មិនអោយ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​។ ក្នុង​ជួប​នេះ​ក្រុមការងារ​ក្រសួង​សង្គមកិច្ច​ក៏បាន​នាំយក​អំណោយ​ផ្តល់ជូន​ពួកគាត់​រួមមាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ សាប៊ូ​ដុស​ខ្លួន​១​ដុំ​ធំ ម៉ាស​១​ប្រអប់ និង​ថវិកា​ចំនួន​៥០ ០០០​រៀល​ផងដែរ​។​

សូម​បញ្ចា​ក់ថា យោងតាម​សេចក្តី​ជូន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចាក់​មុននេះ​ថា ដំណើរ​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​របស់​រាជរដ្ឋាភិបាល​នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុ ទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៦​លើក​ទី​២​បាន​អនុវត្ត​ចាប់ ពីថ្ងៃ​ទី​២៥ ខែសីហា ដល់ ២៤ ខែកញ្ញា​ឆ្នាំ ២០២១ គឺមាន​រយៈពេល ១​ខែ រួចរាល់​ហើយៗ​ពេលនេះ​បន្ត​ជុំទី​៦​លើក​ទី​៣​ទៀតហើយ​បន្ត​៣​ខែ​ទៀត​គិតពី​ខែតុលា វិ​ច្ឆ​កា និង​ធ្នូ ឆ្នាំ​២០២១ គឺ​បើ​កនៅ​សប្ដាហ៍​ទី​៤ នៃ​ខែ​នីមួយៗ​តែម្ដង​។​

សេចក្តីជូនដំណឹង​បាន​បន្ថែមថា កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ចំនួន​១០​ចំនុច​សំខាន់ៗដូចខាង​ក្រោម​

ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​៥ ទី​៦​លើក​ទី​១ ទី​២​រួចហើយ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

​ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ទាំងអស់​នឹងត្រូវ​ផុត​សុពលភាព​នៃ​ការប្រើ​ប្រា ស់​ប័ណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី​១៤ វិញ ។

​ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ត្រូវយក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់ ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វី​ង ។​

​ទី​៤. ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​១៤ បន្តទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់ខ្លួន​នោះ អ្នកទទួលផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី​១១ ដើម្បី​ដក​ប្រាក់ ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ ។​

​ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​២ លើក​ទី​១ រួចហើយ លើកលែងតែ​ជុំ​ទី​១១ ដែល​មិនបាន​ជាប់​ជុំ​ទី​១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

​ទី​៦. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និ ង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​ប័ណ្ណ​សមធម៌​ថ្មី​សូម​អ​ញ្ជើ ញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ណាមួយ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៦ លើក​ទី​៣​នេះ​។​

​ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦​លើក​ទី​៣​នៅតាម​បញ្ជរ​វី​ង តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ ពិសេស​ប ណ្ណ​សមធម៌ ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។​

​ទី​៨.​ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ។​

​ទី​៩.​ក្នុងករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុងការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក​មិន បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូម សាធារណជន និង​អ្នកទទួលផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ​។

​ទី​១០. សូម គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ នៅ​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម