រាជរដ្ឋាភិបាល បញ្ជា​ទិញ​ពូជ​ស្រូវ ទម្ងន់២០០០តោន ​ជូន​កសិករ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ជា​ទិញ​ពូជ​ស្រូវ ទម្ងន់២០០០តោន ​ជូន​កសិករ

បានផុស

នៅ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំ​ណោយ​ជូនប្រជាពល​រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​នាព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០​ បានប្រកាសថា សម្តេចបានឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពូជ​ស្រូវ​មិនប្រកាន់រដូវ ចំនួន ២០០០​តោន ដើម្បី​ចែកជូនពលរដ្ឋដែលជាកសិករ​រងគ្រោះដោយសារ​ទឹកជំនន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល បានអនុម័តជាគោលការណ៍ ក្នុងការផ្ដល់ពូជស្រូវ ដល់កសិករ ដោយ​ក្នុងនោះ នឹង​ផ្ដល់​ជូនដល់គ្រួសារកសិកររងគ្រោះ និងខូចខាតស្រូវ ចំនួន១០០គីឡូ។រីឯពលរដ្ឋធ្វើដំណាំរួមផ្សំ នឹង​ផ្ដល់​ជូន​នូវ​ពូជ ដំណាំ​ចម្រុះ ចំនួន៦មុខ។
 
យ៉ាងណាក៏ដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ដល់​អាជ្ញាធរ ឲ្យ​ពិនិត្យ​ជាក់​លាក់​ចំពោះតម្រូវការរបស់គ្រួសារដែលត្រូវការពូជស្រូវពិតប្រាកដ៕


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អាល្លឺម៉ង់ នឹង​រៀប​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ផ្តល់​ជំនួយ​៥​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​គ្រួសារ ដែល​ផលប៉ះពាល់​កូ​វីដ​-១៩

ព័ត៌មានជាតិ២៨ នាទី មុន

អត់ទ្រាំ​នឹង​ការ​ឌឺដង​ច្រើនដង​ពេក ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ផ្តាច់​កដៃ​ម្ខាង​ទុកជា​ការព្រមាន

ព័ត៌មានជាតិ៤២ នាទី មុន

វិបត្តិ​កូ​វីដ​១៩ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទេសចរ​អន្តរជាតិ​រហូត​ដល់​៨០,២​ភាគរយ និង​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង​១១​ម៉ឺន​នាក់

ជីវិតកម្សាន្ដ៥៦ នាទី មុន

សំណាង! ក្រោយម៉ូតូចាស់ត្រូវគេលួច ជៀស ស្រួច បានទទួលម៉ូតូថ្មីសន្លាង១គ្រឿង ពីលោកឧកញ៉ា ឡេង ប្រុស

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជន អង្គការទស្សនៈពិភពលោក ក្នុងនាមជាដៃគូសហការ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services