ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភម៉ាស់ និងជែល ជូនយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
លោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកម៉ាស់ និងជែលលាងដៃ អំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការររងកងទ័ពជើងគោក បានលើកឡើងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ សុខមាលភាព របស់កងទ័ពទាំងអស់គ្រប់កាលៈទេសៈ និងបានផ្តល់ការឧបត្ថម្ភជានិច្ច ។ ឧត្តមសេនីយ៍ឯក កែន តារា ក៏បានថ្លែងកោតសរសើរឯកឧត្តមមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មានវិធានការម៉ឺងម៉ាត់មិនអោយជំងឺកូវីដ-១៩ ឆ្លងចូលអង្គភាព និងបានសំណូមពរបន្ថែមសូមបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ជាជំងឺសកលនេះ។

ក្នុងនាមយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ចាការយោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៣ និងនាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា ព្រមទាំងប្តេជ្ញារួមគ្នាបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភម៉ាស់ និងជែល៣៩ ០០០ដប ជូនយោធភូមិភាគទី៣ ម៉ាស់៤៦ ៨០០ម៉ា់ ជែល ៣៩ ០០០ដប មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ម៉ាស់ចំនួន ២៩៥២ម៉ាស់ និងជែលលាងដៃចំនួន ២៤៦០ដប៕
ដោយ ៖ កោះកែវ


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


