ព័ត៌មានជាតិ
លោក ស៊ូ ស៊ីវុត្ថា ៖ មានការរំលោភយក ប្រឡាយ ឬចំណីផ្លូវ គឺមេភូមិ ជាអ្នកទទួលខុសត្រូវមុនគេ
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលានេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ យើងមានប្លង់មេ និង បានអនុម័តរួចហើយ ចាប់ពីពេលនេះទៅ បើមានការរំលោភយកប្រឡាយ ចំណីផ្លូវ និងផ្លូវ តើនណាជាអ្នកទទួលខុសត្រូវ? ភូមិ សង្កាត់ ឬខណ្ឌ ជាអ្នកទទួលខុត្រូវនោះ?
ឆ្លើយតបទៅនឹងសំណួរនេះ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ រៀបចំដែនដី នគររូបនីកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា មានការរំលោភយក ប្រឡាយ ចំណីផ្លូវ និងផ្លូវ អាជ្ញាធរជាអ្នកទទួលខុសត្រូវ ក្នុងនោះមេភូមិ គឺជាអ្នកទទួលខុសត្រូវមុនគេ ព្រោះគាត់នៅផ្ទាល់ទៅនឹង ភូមិសាស្ដ្រដែលខ្លួនមើលការខុសត្រូវ ដូចនេះរាល់ការរំលោភបំពារបំពាន គឺគាត់បានដឹងមុនគេ។
លោកបានបន្ដថា ប្លង់គោលក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ការិយាល័យ ភូមិបាលខណ្ឌ បានប្រគល់ជូនទៅភូមិសង្កាត់ រួចអស់ហើយ ទាំងផ្លូវ ទាំងប្រឡាយ និងទំហំផ្លូវ ក៏បានបញ្ជាក់ក្នុងផែនទី យ៉ាងច្បាស់លាស់ដែរ។ ដូចនេះបើមានការរំលោភបំពាន មេភូមិពិតជាដឹង តែមិនមែនឲ្យគាត់ប្រើកម្លាំង ទៅទប់ស្កាត់នោះទេ គឺត្រូវរាយការណ៍មករដ្ឋបាលសង្កាត់ ហើយសង្កាត់ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ រួចរាយការណ៍មកការិយាល័យជំនាញ ដើម្បីផ្នែកជំនាញបញ្ជូនព័ត៌មាននេះ ទៅគណៈកម្មាការដីធ្លីថ្នាក់ខណ្ឌ ដែលមានលោកអភិបាលខណ្ឌជាប្រធាន ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
លោកប្រធានការិយាល័យភូមិបាល បានលើកឡើងថា កិច្ចការនេះត្រូវធ្វើរួមគ្នា ទៅតាមជំនាញរៀងៗខ្លួន តាំងពីថ្នាក់ភូមិដល់ថ្នាក់ខណ្ឌ ដោយចាប់ផ្ដើមពីមេភូមិមុនគេ ហើយប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំង ដែលត្រូវរំលោភនោះ ក៏អាចចូលរួមក្នុងកិច្ចការនេះដែរ ដោយត្រូវរាយការណ៍មកអាជ្ញាធរ ព្រោះពួកគាត់ ក៏ជាម្ចាស់នៃទីតាំងដែលគេត្រូវរំលោភយក នោះដែរ។
ក្នុងឱកាសនោះផងដែរលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់រដ្ឋបាលសង្កាត់ ត្រូវពង្រឹងភូមិឲ្យបានរឹងមាំ ព្រោះភូមិជាភ្នែកជាច្រមុះ ជាសេនាធិការឲ្យសង្កាត់ បើភូមិរឹងមាំ ការរំលោភបំពារបំពានលើប្រឡាយ ផ្លូវ ឬចំណីផ្លូវជាដើម គឺមិនអាចកើតឡើងបានឡើយ។
ជាមួយនេះលោក អភិបាលខណ្ឌបានបញ្ជាក់ផងដែរ ពីការទទួលខុសត្រូវលើផ្លូវ ដែលបានសាងសង់ហើយ គឺក្រុមហ៊ុនសាងសង់ ជាអ្នកទទួលខុសត្រូវ ទៅតាមរយៈពេលក្នុងកិច្ចសន្យា ពេលផុតការធានារបស់ក្រុមហ៊ុន គឺម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវ ដោយគម្រោងនៅក្នុងខណ្ឌព្រែកព្នៅ ម្ចាស់គម្រោងមានទាំងសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញ។ ជាមួយនឹងការថែទាំផ្លូវនេះ លោកអភិខណ្ឌ ក៏មានគម្រោងលើកស្លាក ហាមរថយន្ដធន់ធ្ងន់ចត នៅលើផ្លូវសំខាន់ៗ ដែលគ្រោងធ្វើឡើង នាពេលឆាប់ៗនេះ ព្រោះនៅលើបណ្ដាផ្លូវមួយចំនួន ក្នុងខណ្ឌព្រែកព្នៅ មានរថយន្ដធំៗធន់ធ្ងន់ ចតគ្មានសណ្ដាប់ធ្នាប់លើទ្រូងផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ស្រុតខូចផ្លូវ ស្ទះចរាចរណ៍ បាត់បងសណ្ដាប់ធ្នាប់ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ផងដែរ៕
អត្ថបទ៖ ឧត្តរ៉ា




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


