សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការលើទីតាំងការដ្ឋានមួយកន្លែងដែលតែងយកសម្ភារៈមកដាក់លើផ្លូវបង្កការកកស្ទះ
ការដ្ឋានសាងសង់អគារមួយកន្លែងតាមបណ្ដោយផ្លូវលេខ៣៨០ ត្រង់ចំណុចជិតផ្សារបឹងកេងកង កំពុងបង្កការរំខានដល់អ្នកធើ្វដំណើរដោយបានយកសម្ភារៈសំណង់ដាក់លើចំណីផ្លូវ និងពេលខ្លះបង្កមានការកកស្ទះជាច្រើនម៉ោងដោយសារមានឡានបាញ់សុីម៉ងត៍ឈប់នៅលើផ្លូវ។

តាមប្រជាពលរដ្ឋរស់នៅក្បែរនោះបានលើកឡើងថា ទីតាំងខាងលើនេះបានយកសម្ភារៈគ្រឿងសំណង់មកដាក់នៅលើចំណីផ្លូវ ហើយបើថ្ងៃណាមានឡានបាញ់សុីម៉ងត៍មកបាញ់ទៀត គឺផ្លូវនេះសល់តែមួយចំហៀងសម្រាប់ធើ្វដំណើរតែប៉ុណ្ណោះ។ ហើយបើត្រូវដើរមកផ្សារ ត្រូវដើរលើផ្លូវដែលមានឡានម៉ូតូធើ្វដំណើរ ដោយសារចិញ្ចើមផ្លូវត្រូវបានខាងការដ្ឋានយកគ្រឿងសំណង់យកមកដាក់អស់ហើយ។

លោក រ៉ុង ជាប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងនេះ បាននិងកំពុងរំលោភយកចំណីផ្លូវសាធារណៈធើ្វជាផលប្រយោជន៍របស់ខ្លួន ហើយបង្កការរំខានដល់ប្រជាពលរដ្ឋធើ្វដំណើរ បង្កការកកស្ទះរាងរាល់ថ្ងៃតែម្តង។ ពួកគាត់សំណូមដល់អាជ្ញាធរមូលដ្ឋានមេត្តាជួយចុះពិនិត្យមើល និងមានវិធានការចំពោះការដ្ឋានដែលយកចំណីផ្លូវសាធារណៈធើ្វជាប្រយោជន៍ខ្លួនមិនគិតពីផលប៉ះពាល់របស់អ្នកដទៃ។

លោក ហេង ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី១០កញ្ញាថា លោកនឹងចាត់អោយមន្រ្តីជំនាញសង្កាត់ចុះទៅពិនិត្យជាបន្ទាន់ និងអប់រំណែនាំ៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


