ព័ត៌មានជាតិ
ផ្ទះ២ខ្នងរុះរើសឹងមិនទាន់ និង២ខ្នងទៀតត្រៀមរុះរើ ខណៈច្រាំងទន្លេមេគង្គស្រុតបាក់
លំនៅឋានប្រជាពលរដ្ឋចំនួន២ខ្នង រុះរើស្ទើរតែមិនទាន់ និង២ខ្នងទៀតត្រៀមរុះរើ ខណៈទឹកទន្លេមេគង្គឡើងធ្វើឲ្យបាក់ច្រាំង។ ហេតុការណ៍បាក់ច្រាំងទន្លេមេគង្គ បានកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៦ ខែតុលាដោយបាក់ជម្រៅ៣០ម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រ នៅក្នុងហេតុការណ៍នេះ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះអន្តរាគមន៍រហូតដល់វេលាម៉ោង ១ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ទើបរួចរាល់ស្ថិតនៅភូមិរកាធំឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។ ទោះជាយ៉ាងណានៅក្នុងហេតុការណ៍នេះ មានម៉ាស៊ីនបូមទឹកមួយគ្រឿងរបស់ពលរដ្ឋ ត្រូវបានបាក់ចូលទៅក្នុងទន្លេបាត់។
លោក តឹក លាង មេឃុំជីរោទ៍ទី១ មានប្រសាសន៍ឲ្យដឹងថា ស្ទើរតែរាល់ឆ្នាំច្រាំងទន្លេមេគង្គ តែងតែបាក់ស្រុតនោះ គឺជាគ្រោះធម្មជាតិដែលបានកើតឡើង។ នៅក្នុងហេតុការណ៍នេះ គឺធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានរុះរើជាបន្ទាន់ក្នុងនោះរួមមាន៖
១.អុជ មាច ភេទប្រុស អាយុ៦១ឆ្នាំ ផ្ទះមានទំហំ ៥ x១២ម ២.ផ្ទះឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំ មានទំហំ៤ x៥ ម៉ែត្រប្រក់សស័ង្កសី។ លោកមេឃុំរូបនេះ មានប្រសាសន៍បន្តថា នៅពេលដែលរូបលោកទទួលដំណឹងពីមេភូមិក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានភ្លាមៗនោះក៏បានជូនដំណឹងទៅលោកអភិបាលស្រុកត្បូងឃ្មុំដើម្បីឲ្យជ្រាប។


ដោយមើលឃើញគ្រោះធម្មជាតិច្រាំងទន្លេកាន់តែបាក់មកកៀកលំនៅឋានប្រជាពលរដ្ឋទាំងនេះ ជាមួយនោះអាជ្ញាធរ បានប្រកាសតាមមេក្រូហៅប្រជាពលរដ្ឋនៅក្នុងភូមិ ឲ្យមកជួយអន្តរាគមន៍រុះរើលំនៅឋានចំនួន២ខ្នង ហើយនៅក្នុងហេតុការណ៍នេះ ក៏មានវត្តមានអភិបាលស្រុកអភិបាលរងស្រុក បានចុះមកជួយដោយមិនគិតពីការនឿយហត់នោះឡើយ។ ប្រសិនបើមានការយឺតយ៉ាវលំនៅឋានពលរដ្ឋ អាចនឹងត្រូវស្រុតទៅតាមច្រាំងទន្លេចូលទៅក្នុងទឹកទន្លេ។ តែនេះដោយសារមហាសាមគ្គីប្រជាពលរដ្ឋរាប់រយនាក់ ក្នុងនោះរួមមានប្រជាការពារ នគរបាលប៉ុស្តិ៍ អាជ្ញាធរដែនដី ទើបធ្វើឲ្យដំណើរការនេះបានប្រព្រឹត្តទៅលឿន។ ជាមួយនោះក៏មានលំនៅឋានប្រជាពលរដ្ឋចំនួន២ខ្នងទៀត ក្នុងនោះរួមមាន ១.ឈ្មោះ ស៊ុន រូទី ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះមានទំហំ៥គុណ៧ម៉ែត្រ និង ២.ផ្ទះ ឈ្មោះ ចាន់ សុឆន្ទ ភេទស្រី អាយុ៦៧ឆ្នាំ មានទំហំ៤គុណនិង៥ម៉ែត្រ ដែលត្រៀមនឹងរុះរើផងដែរ។


លោកមេឃុំជីរោទ៍ទី១ បានបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ទឹកទន្លេមេគង្គឡើងតូចមិនបានលិចច្រាំងទន្លេនោះទេ ហើយក៏មិនបានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋបានរងការខូចខាតនោះដែរ។ ជាក់ស្ដែងដូចជាច្រាំងទន្លេនៅក្រោយវត្តរកាធំ ដែលបាក់ជាខ្លាំងស្ទើរតែដល់កុដិព្រះចៅអធិការ តែត្រូវបានឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តរួមនិងស្ថាប័នជំនាញបានរៀបចំបាវខ្សាច់ទប់ដោយមិនឲ្យច្រាំងបាក់មកបន្តទៀតនោះទេ៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា



