Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការបើកសង្គម-សេដ្ឋកិច្ចឡើងវិញ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ក្នុង​ការ​ទប់ស្កាត់កូវីដ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការ​ប្រកា​ស​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបើកសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ លើគ្រប់វិស័យនោះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩។  

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែវិច្ឆិកាថា ថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសបើកសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ លើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ២ឆ្នាំកន្លងមកនេះ។

ឯកឧត្ដម បានសរសេរបន្តថា ការប្រកាសបើកឡើងវិញ នូវប្រក្រតីភាពថ្មីនេះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ តាមរយៈការដាក់ចេញនូវយន្តការ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវថា «ខ្ញុំសូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋយើងទាំងអស់ និងក៏សូមឆ្លៀតឱកាសនេះ អំពាវនាវផងដែរឲ្យប្រជាពលរដ្ឋយើងទាំងអស់បន្តគោរព នូវវិធានការសុខាភិ បាល ដែលបានដាក់ចេញដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបន្តរស់នៅដោយសុខសាន្តក្នុងប្រក្រតីភាពថ្មី វាអាស្រ័យលើការចូលរួមរបស់យើងម្នាក់ៗ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម