ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមការងារធ្វើប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ត្រូវដាក់ឈ្មោះអ្នកចាក់ឲ្យបានត្រឹមត្រូវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិ និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់ ខិតខំធ្វើប័ណ្ណ ឬ កាតចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានចាក់រួចរាល់ ហើយត្រូវដាក់ឈ្មោះឲ្យបានត្រឹមត្រូវ ជាពិសេសនៅលើផ្នែកភាសាអង់គ្លេស។
ការស្នើយ៉ាងដូច្នេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរបស់យើងមួយចំនួន ចាំបាច់ត្រូវធ្វើដំណើរទៅក្រៅប្រទេស ហើយក្នុងករណីមានការដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវ ឲ្យដូចទៅនឹងឈ្មោះនៅក្នុងលិខិតឆ្លងដែនទេនោះ គឺពួកគេមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ។
យោងតាមសារជាសំឡេង នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ដូច្នេះសូមយកចិត្តទុកដាក់ ទៅលើការដាក់ឈ្មោះឲ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


