Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងបោសសំអាតផ្លូវបន្ទាប់ពីទឹកជំនន់ស្រកទៅវិញ​

បានផុស

នៅ

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ​នា​រសៀល​ថ្ងៃទី​៣ ​ខែវិច្ឆិកា​នេះ ​បាន​ដឹកនាំ​កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ ចុះ​បោសសំអាត​ផ្លូវ​ដែល​ទើបនឹង​ស្រក​ពី​ជំនន់​ទឹកភ្លៀង​នាពេល​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សា​ធា​រណៈ​ការ​សាលាខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន​កម្លាំង​នគរបាល អាវុធហត្ថ​និង​ប្រជា​ការពារ​ទាំងអស់​ចុះ​បោសសំអាត​លើ​កំណាត់​ផ្លូវ​ចាក់​ក្រាល​បេតុង​ស្ថិត​ក្នុងភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ​នាពេល​ថ្មីៗ​នេះ​។​

លោក​ប្រធានការិយាល័យ​បានបញ្ជាក់​ថា បន្ទាប់ពី​ទឹក​ស្រក​ទៅ​គឺ​ស្លែ​បាន​ដុះ​និង​សំរាម​ពាសពេញ​លើផ្លូវ​ហើយ​ម្យ៉ាងទៀត​ផ្លូវ​ចាក់​បេតុង​នេះ​អាចធ្វើ​ឲ្យ​សិស្សសាលា ដែល​ភាគច្រើន​ជា​ក្មេង​តូចៗ​ងាយ​នឹងរ​អិ​ល​ដួល​បង្ក​ឲ្យ​គ្រោះថ្នាក់​ថែមទៀត​ផង​។​

ចំពោះ​សកម្មភាព​បោសសំអាត​ផ្លូវ​ដែល​ដឹកនាំ​ដោយ​លោកអភិបាលខណ្ឌ​ច្បារអំពៅ​ ដែល​លោក​តែង​យក​ចិត្តទុកដាក់​ទៅលើ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ដ​ង្កា​ត់​ពិសេស​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀតផង​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម