ព័ត៌មានជាតិ
ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ
សាលាបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជំនាញចំនួន ០២ នៅក្នុងរាជធានីភ្នំពេញ បានទទួលជំនួយឧបត្ថម្ភជាសម្ភារៈសំណង់ និងបរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិជាហូរហែរបស់ក្រុមហ៊ុនជាមួយនឹងស្ថាប័នទាំងពីរនេះ ដើម្បីរួមចំណែកដល់វិស័យបណ្ដុះបណ្ដាលជំនាញនិងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ហៅកាត់ថា CTSDI និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានសហការជាដៃគូជាមួយក្រុមហ៊ុន អេសស៊ីជី នាពេលកន្លងមក សម្រាប់កម្មវិធីបណ្ដុះបណ្ដាលជំនាញមេជាងសំណង់ ដែលជាកម្មវិធីមួយដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណង់មកពីខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសំណង់និងបរិក្ខារប្រើប្រាស់ដែលបានឧបត្ថម្ភ រួមមាន ស៊ីម៉ងត៍ ក្បឿង ទុយយោ និងគ្រឿងបរិក្ខារបន្ទប់ទឹក ព្រមព្រៀងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ផ្ដល់ជូនដល់វិទ្យាស្ថានទាំងពីរសម្រាប់ប្រើប្រាស់តាមតម្រូវការសាងសង់នានា និងសម្រាប់សិស្សនិស្សិតប្រើប្រាស់នៅក្នុងរោងជាងខណៈពួកគេទទួលការបណ្ដុះបណ្ដាលជំនាញ ។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សម្ភារៈអំណោយទាំងនេះ គឺសម្រាប់ការប្រើប្រាស់របស់វិទ្យាស្ថាននៅក្នុងការសាងសង់សំណង់នានាតាមតម្រូវការ និងសម្រាប់រោងជាងរបស់សិស្សនិស្សិត ។
លោក រ៉ាត់ឆាយុត ថ្លែងយ៉ាងដូច្នេះថា «យើងមានមោទនភាពដែលបានសហការជាដៃគូជាមួយ CTSDI និង NTTI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជំនាញនិងធនធានមនុស្សនៅកម្ពុជា។ នៅក្រោមកិច្ចសហប្រតិបត្តិការទាំងនេះ យើងបានបណ្ដុះបណ្ដាល និងលើកកម្ពស់ជំនាញរបស់និស្សិតនិងមេជាងសំណង់ជាច្រើនរយនាក់មកពីគ្រប់ទិសទីទូទាំងប្រទេស។» លោក រ៉ាត់ឆាយុត បានបន្ថែមថា «តាមរយៈសកម្មភាព CSR របស់ខ្លួន អេសស៊ីជី នឹងបន្តផ្ដល់ប្រយោជន៍ជាហូរហែដល់សង្គមកម្ពុជាវិញ ហើយការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន គឺជាវិស័យពីរស្ថិតក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់យើង។»

នៅក្នុងឱកាសប្រគល់-ទទួលជំនួយឧបត្ថម្ភពីរកន្លែងផ្សេងគ្នា មន្ត្រីតំណាងរបស់វិទ្យាស្ថាន CTSDI និងវិទ្យាស្ថាន NTTI បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់កិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភទាំងនេះ។
លោក រស់ ប៉ែត នាយក CTSDI បានអរគុណចំពោះ អេសស៊ីជី ដែលបានផ្ដល់ជំនួយឧបត្ថម្ភនាពេលកន្លងមក ដោយលោកបានបញ្ជាក់ថា ជំនួយទាំងនោះបានបម្រើដល់សេចក្ដីត្រូវការរបស់វិទ្យាស្ថាន ។ លោក រស់ ប៉ែត បានបន្តថា នៅពេលអនាគត លោកសង្ឃឹមថា ក្រុមហ៊ុន អេសស៊ីជី នឹងបន្តជួយដល់គម្រោងផ្សេងៗទៀតរបស់វិទ្យាស្ថានផងដែរ។

នៅឯវិទ្យាស្ថាន NTTI លោក ម៉ុម សូម៉ាច នាយករងរដ្ឋបាលនិងហិរញ្ញវត្ថុនៃវិទ្យាស្ថាន ដែលទទួលជំនួយឧបត្ថម្ភតាងនាងឲ្យថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏បានថ្លែងអំណរគុណដល់ អេសស៊ីជី ផងដែរ ហើយលោកក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តជួយដល់វិទ្យាស្ថាននៅក្នុងបណ្ដាឆ្នាំទៅមុខទៀតផង ។
អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន នៅក្នុងវិស័យផលិតស៊ីម៉ងត៍និងសម្ភារៈសំណង់ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ជាផ្នែកមួយនៃសកម្មភាព CSR របស់ខ្លួន អេសស៊ីជី បានចាប់ដៃគូជាមួយ CTSDI និង NTTI ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិស្សនិស្សិត និងមេជាងសំណង់ជាច្រើនរយនាក់ នៅក្រោមកម្មវិធី បណ្ដុះបណ្ដាលមេជាងសំណង់ (Contractor Academy) របស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



