ព័ត៌មានជាតិ
ផ្លូវលំជនបទ ក្លាយជាទីលានចាក់សំរាម អាជ្ញាធរណែនាំច្រើនដង នៅតែគ្មានប្រសិទ្ធភាព
អ្នកម៉ៅការប្រមូលសំរាម ដឹកយកទៅចាក់បង្ហៀរពេញផ្លូវ ធំក្លិនអសោច ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់តំបន់នោះ ដោយមិនគោរពទៅតាមអាជ្ញាធរបានកំណត់ទីតាំងឱ្យចាក់។
ប្រជាពលរដ្ឋនៅភូមិសាស្ត្រផ្ទះ ១០០ ខ្នង នៅថ្ងៃទី០៥វិច្ឆិកា បាននាំគ្នាទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលតំបន់ចាក់សំរាមនេះផង ព្រោះបច្ចុប្បន្នគំនរសំរាមពោរពេញទៅដោយភាពកខ្វក់ ប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ពួកគាត់លើកឡើងថា៖ ជាពិសេសភ្ញៀវទេសចរណ៍ធ្វើដំណើរតាមផ្លូវជាតិលេខ ០៧ ចាប់ពីស្ទឹងត្រែងទៅព្រំប្រទល់ប្រទេសឡាវ បានរងនូវក្លិនអាសោចិ៍ពីគំនរសំរាមនេះ ក្នុងពេលដែលអ្នកម៉ាវការប្រមូលសំរាម គ្មានការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួនឡើយ។


លោកវាន់ ថុន ប្រជាពលរដ្ឋ រស់នៅភូមិគីឡូប្រាំបីបានបញ្ជាក់ថា ពួកគាត់រងនូវក្លិនស្អុយនេះជាច្រើនខែឆ្នាំមកហើយ ដោយសារតែក្រុម អ្នកម៉ាវការប្រមូលសំរាមរបស់លោកជា គួង មិនគោរពទៅតាមអាជ្ញាធរកំណត់ទីតាំងឲ្យចាក់ចេះតែចាក់់បន្តបន្តមកបង្ហៀរស្ទើរតែពេញផ្លូវលំនិងជិតដល់ផ្លូវជាតិលេខ ០៧ទៅហើយ។
លោកបន្តថា ភាពគ្មានការទទួលខុសត្រូវនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារក្លិនស្អុយជះមកតាមខ្យល់និងរុយទាំងហ្វូងហើរមករោមស្ទើរតែហូបបាយក៏ពុំបាន។
បញ្ហាប្រឈមនេះ លោកស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងពិនិត្យមើលនិងធ្វើការផ្លាស់ប្ដូរ ក្រុមអ្នកប្រមូលសំរាមនេះចេញពីខេត្តស្ទឹងត្រែងតែម្ដង ដើម្បីបញ្ចៀសនូវភាពទទួលខុសត្រូវ។
ទាក់ទងនឹងបញ្ហាខាងលើនេះ អ្នកសារព័ត៌មានបានទាក់ទងទៅលោកជា គួងអ្នកទទួលម៉ៅការដឹកសំរាមចេញក្នុងខេត្តស្ទឹងត្រែង ចូលហើយតែគ្មានអ្នកទទួល។
ជាមួយគ្នានេះលោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងធ្លាប់បានបញ្ជាក់ថា ក្រុមអ្នកម៉ាវការប្រមូលសំរាមនេះ លោកបានធ្វើការណែនាំជារឿយៗរួចមកហើយ តែមិនយកការណែនាំទៅអនុវត្តនោះទេ បែរជាផ្គើនហើយនៅតែបន្តចាក់សំរាមរាយប៉ាយ នៅទីតាំងចាក់សំរាមនោះគ្មានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។
លោកអភិបាលក្រុងបានបន្តថា បញ្ហាប្រឈមនេះ អាជ្ញាធរក្រុងនឹងប្រជុំគណៈបញ្ជាការឯកភាពក្រុងនិងអនុវត្តតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ហើយធ្វើលិខិតស្នើសុំទៅគណអភិបាលខេត្ត ដើម្បីធ្វើការផ្លាស់ប្ដូរក្រុមអ្នកប្រមូលសំរាមនេះចេញ ដោយអនុវត្តទៅតាមគោលការណ៍ច្បាប់អន្តរក្រសួង ស្ដីពីបរិស្ថានដើម្បីលើកស្ទួយសោភណ្ឌភាពទីក្រុងស្អាត ឈានទៅលើកកម្ពស់ សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកម៉ាវការប្រមូលសំរាមនៅក្រុងស្ទឹងត្រែងនេះ ប្រជាពលរដ្ឋនៅក្នុងក្រុងមិនពេញចិត្តឡើយ ដោយសារតែសំរាម ទុកគរនៅតាមមុខផ្ទះ និងនៅតាមទីតាំងផ្សេងៗ ពីរឬបីថ្ងៃទើបប្រមូលម្ដង ជួនកាលមួយសប្តាហ៍ក៏មានដែរទុកឲ្យសំរាមនោះស្អុយរលួយជះក្លិនអាក្រក់ប៉ះពាល់ដល់សុខភាពសាធារណៈ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


