Connect with us

ព័ត៌មានជាតិ

បំពាក់ឋានន្តរសក្ដិ និងផ្តល់អំណោយ ដល់យោធិននៃកងរាជអាវុធហត្ថ ជាង១០០នាក់ទូទាំងប្រទេស ដែលចូលនិវត្តន៍

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ អាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធី​សំណេះសំណាល បំពាក់ឋានន្តរសក្ដិ ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង​ពិកា១៣៥នាក់ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធ Video Conference​នា​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​ទីបញ្ជាការដ្ឋាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នេះ​ផងដែរ យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ ២០២១​នេះ មាន​ចំនួន​២១​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិកា តាម​បណ្តា​ខេត្ត​ទាំង​២៤​។

​ក្រោយពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បានធ្វើ​ពិធី បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិកា ក្រោម​ឱវាទ​រៀងៗ​ខ្លួន ព្រមទាំង​ផ្តល់ជូន​នូវ សម្ភារៈ ថវិកា មួយចំនួន​ផងដែរ​។ សម្រាប់​យោធិន សោធន​និវត្តន៍ និង​ពិកា នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ម្នាក់ៗ ទទួលបាន​អំណោយ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងក​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល ទឹក​សុទ្ធ​០២​កេស មី​០២​កេស ទឹកក្រូច​០១​កេស ស្ករ​គ្រាប់ ១០​កញ្ចប់​ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម