ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមកសាងធនធានមនុស្សនៅកម្ពុជា របស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (Cambodia Garment Training Institure_CGTI) លើជំនាញបច្ចេកទេសវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាព គុណភាព ជំនាញ និងភាពជាអ្នកដឹកនាំស្ថាប័ន/ក្រុមហ៊ុន ដល់កម្មករ-កម្មការនី និងបុគ្គលិកក្រុមហ៊ុន/ស្ថាប័នជាច្រើន។ ការវាយតម្លៃនេះបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ត្រី នៅវិទ្យាស្ថាន CGTI នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោកបន្តទៀតថា វិទ្យាស្ថាន CGTI ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាព ក្នុងការដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម ជាពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកាត់ដេរ ព្រមទាំងបានចូលរួមជួយសម្របសម្រួលការងាររវាងកម្មករ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ផងដែរ។


ឆ្លៀតក្នុងឱកាស លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CGTI ដែលបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ០២វគ្គ រួចមកហើយ ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


