ព័ត៌មានជាតិ
ថ្នាំញៀនជិត១គីឡូ ត្រូវសមត្ថកិច្ចស្រុកកំរៀង ដកហូតបានរួម និងមុខសញ្ញា២នាក
ជនសង្ស័យចំនួន ២ នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាត់ខ្លួនរួមជាមួយនិងថ្នាំញៀនជិត ១kg ផងដែរ នៅក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានបញ្ជាក់ថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍មួយ ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនរួចមក លោកបានចាត់តាំងកម្លាំង ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ង៉ែត វណ្ណា និងបានចេញប្រតិបត្តិការនា ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ :០០នាទី នៅចំណុចក្រុមទី៥ ភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ លី ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥ថង់ ទូរស័ព្ទដៃចំនួន១គ្រឿង(ចាស់)។


តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះលី ស៊ីណា និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យកា អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចក្រុមទី២ភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង្ស័យមានឈ្មោះ ស៊ុន ផៃ ហៅថៃ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងឆែកឆេរបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៤ថង់ សរុបថ្នាំញៀនប្រមាណ ជិត ១kg ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១,៥គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួននិង ទូរស័ព្ទដៃចំនួន១គ្រឿង (ចាស់) ទម្ងន់ថ្នាំញៀនសរុបមាន៥៨៤,៨៧g។ បច្ចុប្បន្ន ជនសង្ស័យបានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


