Connect with us

ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ ២ គ្រឿងបុកគ្នាពីក្រោយ រេចង្កូតចូលស្ថានីយប្រេងឥន្ធនៈ

បានផុស

នៅ

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចំនួន ​២ ​គ្រឿងបុកបន្តកន្ទុយ​គ្នា​ បណ្តាលឱ្យ​រង​ការខូចខាត ​ហើ​យ​បន្តទៅ​បុក​ចូល​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង​(​យីហោ លី ហ៊ាង​) ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ កែង​​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង ​៩ យប់​ ថ្ងៃទី​ ៩ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង​ម៉ាក​FU SO​ពណ៌​ស​ ពាក់​ស្លាក​លេខ​5A-2359​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​គូថ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត​នៅខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ រួចក៏​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​បុក​ចូល​ស្ថានីយប្រេងឥន្ធនៈ​យីហោ លី​ហ៊ាង បណ្ដាល​ឲ្យ​រនាំង​ដែក​ដែល​បាំង​នៅ​ជុំវិញ​ស្ថានីយប្រេងឥន្ធនៈ​ខូចខាត​បន្តិចបន្តួច ឯ​រថយន្ត​ទៅមុខ​លែង​រួច​។​

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ និង​ជំនាញ​ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ និងបាន​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​សម្រុះសម្រួល​គ្នា។ បន្ទាប់មកដោយ​ភាគី​ទាំងពីរ​​ស្គាល់គ្នា​ផង ក៏យល់ព្រម​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម