ព័ត៌មានជាតិ
ពលរដ្ឋនៅភូមិពាម ព្រួយបារម្ភអំពីសុវត្ថិភាព បើសិនជាច្រាំងទន្លេ នៅតែបន្តបាក់ទៀតនោះ
ប្រជាពលរដ្ឋ ដែលអាស្រ័យការរកស៊ីធ្វើទឹកត្រី និងលក់ដូរនៅក្បែរមាត់ទេន្ល នាភូមិពាម ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បើសិនច្រាំងទន្លេនៅតែបន្តបាក់ទៀតនោះ។
លោក អ៊ីវ ហ៊ីវ ជាអតីតកងទ័ពជំនាន់រដ្ឋកម្ពុជា ដែលពិការជើងម្ខាងអង្គុយលើអង្រឹង បានរៀបរាប់ឲ្យដឹងថា ការព្រួយបារម្ភចេះតែមានហើយ បើច្រាំងទន្លេនៅតែបន្តបាក់ដដែលនោះ។ លោកនិយាយទៀតថា លោករស់នៅទីនេះប្រកបមុខរបរ ធ្វើទឹកត្រីតាំងពីដូនតា គឺជំនាន់លន់ណុលឯណោះ។
លោកបានបញ្ជាក់ថា «ខ្ញុំរស់នៅប្រកបមុខរបរនេះ តាំងពីច្រាំងទន្លេនៅឆ្ងាយម្ល៉េះ រហូតដល់ច្រាំងទន្លេបាក់នៅក្បែរផ្ទះតែម្តង។ ពេលបាក់ច្រាំងលោកថា ខ្ញុំឮសូរសម្លេងតិចតួចប៉ុណ្ណោះ ដែលយើងមិនអាចដឹងបានតែដល់ព្រឹកឡើង ទើបយើងឃើញ ស្នាមប្រេះដីមាត់ច្រាំងទន្លេទៅហើយ»។
លោក អ៊ីវ ហ៊ីវ បាននិយាយទៀតថា ទោះយ៉ាងណារូបលោក មានផ្ទះនៅឯក្រាមត្រៀមហើយដែរ គ្រាន់តែយើងបាត់បង់ការប្រកបមុខរបរ រកស៊ីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
ដោយឡែក ផ្ទះមួយដែលនៅក្បែរច្រាំងទន្លេ ដែលមិនឆ្ងាយពីផ្ទះលោក អ៊ីវ ហ៊ីវ នោះ ហាក់បីដូចជាមានមនុស្សបោះបង់ចោល ដែលប្រពន្ធលោកបញ្ជាក់ប្រាប់ថា ម្ចាស់ផ្ទះដែលបោះបង់ផ្ទះនោះ ព្រោះខ្លាចបាក់ច្រាំងទន្លេបន្តទៀតម្ចាស់ផ្ទះនោះឈ្មោះថា លី ឆៃហេង ប្រកបរបរដឹកឈើឲ្យគេ ដោយសារផ្ទះជិតទំនេរពេក ហើយខ្លាចច្រាំងទន្លេចេះតែបន្តបាក់ ទើបគាត់ពុំហ៊ាននៅផ្ទះនោះទៀតឡើយ។
ជុំវិញបញ្ហាបាក់ច្រាំងទន្លេនេះ លោក មែន ស៊ុ មេឃុំរការកោងទី ១ បានឲ្យដឹងថា ទាក់ទងនិងរឿងបាក់ច្រាំងទន្លេ វាមិនពាក់ព័ន្ធទៅនឹងការបូមខ្សាច់នោះទេ តែវាជាគ្រោះធម្មជាតិ។ រឿងនេះ មានតែថ្នាក់ជាតិទេ ជាអ្នកដោះស្រាយ ចំពោះភូមិឃុំវិញ គ្រាន់តែជួយសម្របសម្រួលតែប៉ុណ្ណោះ ហើយប្រជាជនយើង ក៏មិនត្រូវរស់នៅក្បែរច្រាំងទន្លេនោះទៀតដែរ។
លោកបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០២២ខាងមុខនេះ អាជ្ញាធរនឹងមានវិធានការណ៍ ឲ្យប្រជាជនរស់នៅក្បែរច្រាំងទន្លេ ធ្វើការរុះរើចេញដើម្បីសុវត្ថិភាព ព្រោះនៅពេលខាងមុខនេះ និងមានគម្រោងធ្វើផ្លូវបេតុងហើយ។ លោកបន្តថាបើយើងមានផ្លូវ និងមានអ្វីៗទាំងអស់ ព្រោះវាជាក្តីសង្ឃឹមរបស់យើងគ្រប់ៗគ្នា៕
អត្ថបទ៖ រុងរឿង






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


