ព័ត៌មានជាតិ
ពលរដ្ឋ ចាប់ផ្ដើមវិលត្រឡប់ពីស្រុកកំណើតចូលមកភ្នំពេញវិញ តាមរយៈរថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល
ទិដ្ឋភាពទូទៅនៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅតាមចំណតរថយន្តក្រុងសាធារណៈទាំង ០៦ មានការវិលចូលត្រឡប់មកវិញជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ សិស្ស-និស្សិត កម្មករ-និយោជិត ដែលបានប្រើប្រាស់សេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមកបន្តប្រកបរបររកស៊ីទទួលទាន និងបំពេញកិច្ចការងារជាធម្មតាវិញ។ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ បានចាប់ផ្ដើមចាកចេញពីស្រុកកំណើតតាមបណ្តាខេត្ត វិលត្រឡប់ចូលមកកាន់រាជធានីភ្នំពេញវិញជាបន្តបន្ទាប់។


ប្រជាពលរដ្ឋធ្វើដំណើរពីខេត្តពោធិ៍សាត់ តាមរយៈរថយន្តក្រុងរបស់រាជរដ្ឋាភិបាលដោយឥតគិតប្រាក់ បានថ្លែងអំណរអរគុណយ៉ាងក្រៃលែងចំពោះ សម្តេចប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ៗ គ្នា ពិសេសការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃរៀងរាល់បុណ្យជាតិធំៗ ដែលបានជួយសម្រួលខ្ពស់លើការចំណាយថ្លៃធ្វើដំណើរ។

ពួកគាត់បន្តលើកឡើងទៀតថា ការជិះរថយន្តក្រុងមានផាសុកភាព ទូលាយ មានម៉ាស៊ីនត្រជាក់ មិនខុសពីរថយន្តផ្ទាល់ខ្លួននោះទេ ជាពិសេសនោះ អ្នកបើកបររួសរាយរាក់ទាក់ បើកបរក្នុងល្បឿនសមរម្យ ដោយការទទួលខុសត្រូវខ្ពស់ គិតពីសុវត្ថិភាព។


គួររំលឹកថា រថយន្តក្រុងសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ចំនួន ៥៩៧ គ្រឿង បានដាក់ឱ្យបម្រើដឹកជញ្ជូនឥតគិតថ្លៃជូនពលរដ្ឋរយៈពេល ០៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


