Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ប្រាប់គណៈអភិបាលរាជធានី ខេត្ត រៀបចំដើម្បីបើកអាជីវកម្មកន្លែងកម្សាន្ត និង KTV ឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន តាមរយៈលិខិតចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យគណៈអភិបាលរាជធានី ខេត្ត ទាំងអស់ត្រៀមខ្លួន ដើម្បីបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអ្នកពាក់ព័ន្ធ តាមដានស្ថានភាព នៃជំងឺកូវីដ-១៩ រហូតដល់ចុងខែវិច្ឆិកា មុននឹងមានការសម្រេចឱ្យអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ដូចជា ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អាចបើកអាជីវកម្មឡើងវិញ។

បើតាមលោក ថោង ខុន ក្រសួងទេសចរណ៍ កន្លងមកបានដាក់ចេញប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតិ នៅក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

ដើម្បីសម្រេចផែនការនេះ លោករដ្ឋមន្ត្រី ថោង ខុន បានធ្វើសេចក្តីណែនាំមួយចំនួនរួមមាន៖

ដំណាក់កាលទី១៖ ការត្រៀមលក្ខណៈមុន នឹងបើកដំណើរការខាងណាវិញ អាជ្ញាធរត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និងការអនុវត្តរបស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឱ្យបើកដំណើរការ ដោយត្រូវជូនដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឲ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្ម និងត្រូវបណ្ដុះបណ្ដាលឱ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក នូវវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។

ដំណាក់កាលទី២៖ ក្រោយការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំយន្តការ ដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ក្រោយពេលសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឲ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួររំលឹកថា ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យកាលពីថ្ងៃទី ១ ខែវិច្ឆិកា ក៏ដោយ ប៉ុន្តែដើម្បីបន្តទប់ស្កាត់ និងកាត់បន្ថយអាជីវកម្មដែលមានហានិភ័យខ្ពស់ រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មមួយចំនួនដែលដែលមានហានិភ័យខ្ពស់ដដែល។ អស់រយៈពេល១ឆ្នាំ និង៨ ខែជាងហើយ ដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបាន រដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្ម បន្ទាប់ពីកម្ពុជាបានរកឃើញជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មី នៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេស កាលពីថ្ងៃទី ១ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាការសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម