Connect with us

ព័ត៌មានជាតិ

សមាគមមួយស្នើសុំលើកលែងការបង់ថ្លៃសេវាធ្វើតេស្តកូវីដ និងចេញវិញ្ញាបនបត្រដល់ពលករក្រៅប្រទេស

បានផុស

នៅ

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា ​នឹង​ស្នើសុំ​ទៅ​ក្រសួងសុខាភិបាលលើកលែង​ការបង់ថ្លៃ​សេវា​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​១៩ ​និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ថា ​គ្មានជំងឺ​កូ​វីដ​១៩​ដល់​ពលករ​ខណៈ​តម្លៃ​សេវា​មានតម្លៃ​ថ្លៃ​រហូតដល់​១៣០​ដុល្លារ​អាមេរិក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជាបាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែវិច្ឆិកា​នេះ​ថា «​យើង​នឹង​ស្នើសុំ​ទៅ​ក្រសួងសុខាភិបាល​លើកលែង​ការបង់ថ្លៃ​សេវា​ការធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ថា​ គ្មាន​ជំងឺ​កូ​វីដ​១៩​ សម្រាប់​ពលករ​ក្រៅប្រទេស​ដែល​ជាការ​អំណោយផល​ដល់​ពួកគាត់​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់​បើ​មិន​ដូច្នេះ​ទេ ​ពួកគាត់ត្រូវ​ទៅ​ខ្លី​លុយ​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ទៅធ្វើ​តេស្ត​»​។​

លោក​បាន​បន្តថា​ បច្ចុប្បន្ន​នេះ​ពលករ​ទៅធ្វើ​ការ​នៅ​ជប៉ុន​ត្រូវ​បង់ប្រាក់​ចំនួន​១៣០​ដុល្លារអាមេរិក​ ក្នុងនោះ​១០០​ដុល្លារ​សម្រាប់​ចំណាយ​ទៅលើ​ការធ្វើ​តេស្ត​តាម​ម៉ាស៊ីន PCR និង​៣០​ដុល្លារ​ទៀត​សម្រាប់​ចំណាយ​ទៅលើ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ថា ​គ្មាន​ជំងឺ​កូ​វីដ​១៩​ដែលមាន​តម្លៃ​ថ្លៃ​ដែល​ពួកគាត់​មិនមាន​លទ្ធភាព​ក្នុងការ​ចំណាយ​ទៅលើ​សេវា​ទាំងនេះឡើយ​។​

លោក​បាន​បន្ថែមទៀតថា «ប្រសិនបើ​មានការ​លើកលែង​សេវា​ទាំង​នេះនោះ​ ប្រៀបដូចជា​ការធ្វើ​បុណ្យ​ជាមួយ​ពលករ​យើង​អីចឹង​ដែរ ​ពិសេស​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដើម្បី​អាចឱ្យ​ពួកគាត់​អាច​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​និង​កាត់បន្ថយ​ការ​លួច​ឆ្លងដែន​ដោយ​ខុស​ច្បាប់​»​។​

លោក​បាន​ឱ្យដឹងទៀតថា​ នៅពេលដែល​ពលករ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​ នឹងធ្វើ​ឱ្យមានបញ្ហា​ច្រើន​ហើយ​ចុងក្រោយ​ធ្លាក់​បន្ទុក​មកលើ​រដ្ឋាភិបាល​វិញ​ដដែល ​ព្រោះថា ​ពេល​ចូល​ឆ្លងដែន​ខុសច្បាប់​តម្រួត​ថៃ​ត្រូវ​បញ្ជូន​ត្រឡប់​មកវិញហើយ​ត្រូវយក​គាត់​មក​ធ្វើ​ចត្តា​ឡី​ស័ក ធ្វើតេស្តរក​កូ​វីដ​ហើយ​ពេល​រកឃើញ​ត្រូវ​ព្យាបាល ​ត្រូវ​ចំណាយ​យ៉ាងច្រើន​ថ្លៃ​អាហារ​ និង​ព្យាបាលនិង​ស្នាក់នៅ​ដែល​ត្រូវ​ចំណាយ​យ៉ាងច្រើន​លើស​ការធ្វើ​តេស្ត​ទៅទៀត​។​

លោក​បាន​បន្តទៀត​ថា ស​ម្រាប់​ពលករ​ម្នាក់​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ត្រូវចំ​ណោយ​ថវិកា​ជាង​២០០​ដុល្លារ​អាមេរិក​ដើម្បី​រៀបចំលិខិតឆ្លងដែន​ និង​រៀបចំ​ឯកសារ​ផ្ទាល់ខ្លួន​។​ ចំពោះ​ប័ណ្ណ​ធ្វើការ​ងារ​និង​វី​សា​គឺជា​បន្ទុក​របស់​និយោជក​។​

លោក​បាន​បញ្ជាក់ថា ​នាពេល​ខាងមុខនេះ​រដ្ឋាភិបាល​ថៃ​នឹង​បើកប្រទេស​ឡើងវិញ​ដើម្បីទទួល​ពលករ​បរទេស​ពិសេស​ប្រទេសជិតខាង​ថៃ​រួមមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​ ដោយសារ​ថៃ​មាន​តម្រូវការ​ពលករ​ច្រើន​។​

លោក​ អន ប៊ុន​ហាក់​ បាន​បន្ថែមថា ​ពលក​រដែ​លអាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ ត្រូវមាន​កាត​ចាក់​វ៉ាក់សាំង​ដែ​លបញ្ហា​នេះ​ពលករ​យើង​មិនមាន​បញ្ហា​នោះទេព្រោះថា​ពលករ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ និង​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២ម៉ោង​តាម​ម៉ាស៊ីន​ PCR​ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ពលករ​ត្រូវ​ចេញថ្លៃ​តេស្ត​ខ្លួនឯង​។​

លោក ​អនប៊ុន​ហាក់ ​បាន​បន្ថែមទៀតថា ​ប៉ុន្តែ​ពេល​ចូល​ទៅដល់​ប្រទេស​ថៃ​មិន​តម្រូវឱ្យ​ពលករបង់​ទេ​ជា​កាតព្វកិច្ច​របស់​និយោជក​ថៃ​ត្រូវ​បង់​ជំនួស​ទាំង​ការធ្វើ​តេស្ត​និង​ចេញថ្លៃ​ព្យាបាល​ប្រសិនបើ​ពលករ​នោះ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​ យ៉ាងណាក៏ដោយ​លោក​បាន​មានប្រសាសន៍ថា ​យើង​នៅ​មិនទាន់​ទទួលបាន​នីតិវិធី​ជា​ផ្លូវការ​ពី​ភាគី​ថៃ​នៅ​ឡើយ​ទេ​។​ ប៉ុន្តែ​យើង​បាន​ត្រៀម​ពលករ​មានវី​សា​ប្រមាណ​៩​ពាន់​នាក់​រួចហើយ​។​

លោក​ប្រធាន​សមាគម​បាន​បន្តទៀតថា នៅសល់​៩​ពាន់​នាក់​នេះ​ដោយសារតែ​ការរង់ចាំ​យូរ​កន្លងមក​មាន​ពល​ករ​មួយ​ចំ​នួន​ដែល​បាន​ចុះឈ្មោះ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​៣០​ទៅ​៥០​ភាគរយ​បាន​លួច​ចូលទៅក្នុង​

ប្រទេស​ថៃ​ហើយ​មាន​ខ្លះ​ចូល​បាន​និង​ខ្លះទៀត​ត្រូវ​តម្រួត​ថៃ​ចា​ប់ប​ញ្ជួ​ន​ត្រឡប់មកវិញ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម