Connect with us

ព័ត៌មានជាតិ

​ត្រឹម​ថ្ងៃទី២៩ ធ្នូ ​ត្រូវ​បញ្ចប់​ស្ថាបនា​ផ្លូវ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប

បានផុស

នៅ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅ​ក្រុង​សៀមរាប​ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំកិច្ចពិនិត្យមើលវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីចុងសប្តាហ៍នេះ លោកជា សុផារ៉ា ក៏​បានស្នើឱ្យអាជ្ញាធរខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ៣៨ខ្សែ ចូលរួមដាំស្មៅបន្ថែម ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងចូលរួមចំណែកថែរក្សាដើម្បីកែប្រែមុខមាត់ទីក្រុង យើងដើម្បីទទួលភ្ញៀវទេសចរនៅពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រីក៏​បានស្នើឱ្យមន្ទីរជុំវិញខេត្តរួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ជួយសម្របសម្រួលបញ្ហានេះជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យគាត់បានចូលរួមសកម្មភាពនេះ និងបានស្នើឱ្យអាជ្ញាធរខេត្តបង់ជូនប្រជាពលរដ្ឋវិញនូវសេវាតភ្ជាប់តំណលូឱ្យបានគ្រប់ចំនួន១០០% ដែលពួកគាត់បានបង់ជូនសម្រាប់ការតភ្ជាប់តំណលូពីផ្ទះគាត់ទៅកាន់ប្រព័ន្ធលូមេកន្លងមក ដោយសារយើងបានទទួលការអនុម័តជាគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រីតេជោរួចហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងអំពីការតភ្ជាប់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាជនពលរដ្ឋដោយឥតគិតថ្លៃ និងការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែក កម្រាស់១៥ សង់ទីម៉ែត្រនៅលើផ្លូវលេខជាតិ៦ ក្នុងទីរួមខេត្តសៀមរាប តាមការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីលើសំណើសុំរបស់សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី ដើម្បីផ្ដល់ជាចំណងដៃថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដងផ្លូវ៣៨ ខ្សែ និងបានជំរុញឱ្យអង្គភាពសាងសង់ ទាំង៨ខិតខំប្រឹងប្រែងបំពេញការងារទាំងនេះឱ្យបានចប់សព្វគ្រប់ តាមផែនការដែលបានគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើផងដែរឱ្យអង្គភាពទាំង៨ ត្រូវលាងសម្អាតការដ្ឋាន គ្រឿងចក្រ សម្ភារៈ បរិក្ខាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវរើចេញនូវសម្ភារៈដែលនៅសេសសល់ ដោយមិនត្រូវទុករាយប៉ាយ តាមដងផ្លូវធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបានស្នើឱ្យអាជ្ញាធរដែនដីជួយពន្យល់ ផ្សព្វផ្សាយ និង ណែនាំបងប្អូនប្រជាពលរដ្ឋ អំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនៅតាមដងផ្លូវទាំងនោះ ដោយហេតុ ថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ខឿនចិញ្ចើមផ្លូវ និងបែកកម្រាលក្រានីតនៅតាមទីតាំងមួយចំនួនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ថវិកា​សាងសង់​ផ្លូវចំនួន ៣៨ ខ្សែ ជាពិសេសដែលបានផ្ដល់ថវិកាបន្ថែមទៀត ដើម្បីតភ្ជាប់តំណលូទៅកាន់ប្រព័ន្ធលូមេជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងសាងសង់កន្លែងចតរថយន្តដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៦ផងដែរ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប​គិត​មក​ដល់ពេលនេះ​សម្រេចបានជិត៩០%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម