ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ស្នើឲ្យក្រុមឡានដឹក ខ្សាច់ ធ្វើផ្លូវឲ្យពួកគាត់ឡើងវិញ
ប្រជាពលរដ្ឋប្រមាណ ៤០នាក់ នៅក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំគ្នាចេញមុខស្នើសុំដល់ក្រុមឡានដឹកខ្សាច់ ដែលបើកបំផ្លាញផ្លូវលំក្នុងភូមិរបស់ពួកគាត់ ធ្វើឲ្យខូចខាតស្ទើរតែទាំងស្រុង។
លោក កែវ សុខគុណ តំណាងប្រជាពលរដ្ឋក្នុងភូមិលេខ ១ក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមក ពួកគាត់បានចូលលុយគ្នា ដើម្បីចាក់ថ្មគ្រួសធ្វើផ្លូវជាង ១គីឡូម៉ែត្រនេះយ៉ាងស្អាត។ ប៉ុន្តែចាប់ពីចុងខែតុលាមក មានក្រុមឡានដឹកខ្សាច់ធំៗ ជាច្រើនគ្រឿង បានបើកបរលើផ្លូវនេះជារៀងរាល់ថ្ងៃ ហើយស្របពេលមានភ្លៀងធ្លាក់ផងនោះ ក៏បានធ្វើឲ្យផ្លូវនេះខូចខាតស្ទើរតែទំាងស្រុង។
លោក កែវ សុខគុណ បានឲ្យដឹងបន្តថា ក្រុមប្រជាពលរដ្ឋ បានស្នើដល់ក្រុមឡានដឹកខ្សាច់ទាំងនោះដែរ តែពួកគេគ្រាន់ចាក់ដី ចាក់ថ្ម ២ ទៅ៣ឡានប៉ុណ្ណោះ ហើយមិនបានធ្វើឲ្យផ្លូវនេះមានភាពល្អប្រសើរវិញឡើយ។ ក្នុងនាម តំណាងប្រជាពលរដ្ឋក្នុងភូមិលេខ ១ក លោកស្នើសុំឲ្យក្រុមឡានដឹកខ្សាច់ទាំងនោះ ផ្អាកការដឹកចេញ-ចូលក្នុងភូមិរបស់លោកបណ្ដោះអាសន្នសិន ដោយរង់ចាំមេឃឈប់ធ្លាក់ភ្លៀង ហើយត្រូវធ្វើផ្លូវជូនពួកគេឲ្យបានស្អាត ដូចមុនផងដែរ។
ក្រុមប្រជាពលរដ្ឋ ក្នុងភូមិលេខ ១ក បានរៀបរាប់អំពីទុក្ខលំបាក ដល់ក្រុមអ្នកសារព័ត៌មានថា ពួកគេពិបាកជាខ្លាំងក្នុងការធ្វើដំណើរទៅធ្វើការ រកស៊ី និងទៅសិក្សាជាដើម ដោយសារផ្លូវលំនេះ ត្រូវបានកម្ទិចអស់ស្ទើរទាំងស្រុង ដោយសារក្រុមឡានដឹកខ្សាច់ទាំងនោះ។ ពួកគាត់ស្នើសុំ ដោយទទូចឲ្យក្រុមឡានទាំងនោះ ផ្អាកការធ្វើដំណើរសិន ហើយធ្វើផ្លូវឲ្យបានស្អាតឡើងវិញផងដែរ។ ប្រសិនបើមិនព្រមផ្អាកទេ ពួកគាត់នឹងបិទផ្លូវលែងឲ្យធ្វើដំណើរ ឬក៏អាចដាក់ពាក្យប្ដឹង ទៅតុលាការថែមទៀត។
នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រុមអ្នកសារព័ត៌មាន បានទៅដល់ទីតាំងក្រុមឡានដឹកខ្សាច់នោះ ដើម្បីស្នើសុំការឆ្លើយតប ជុំវិញការទាមទាររបស់ប្រជាពលរដ្ឋខាងលើនេះ តែពួកគេមិនបានចេញមកឆ្លើយតប ជាមួយអ្នកសារព័ត៌មានឡើយ។
ទោះជាបែបណាក៏ដោយលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងពិនិត្យលើករណីនេះ ហើយស្នើសុំឲ្យប្រជាពលរដ្ឋ ដាក់លិខិតអន្តរាគមន៍ចូលមកមន្ទីរ ដើម្បីលោកនឹងកោះហៅ ខាងភាគីក្រុមឡានដឹកខ្សាច់ និងអ្នកពាក់ព័ន្ធមកសាកសួរ និងដើម្បីបញ្ជាឲ្យធ្វើផ្លូវជូនពលរដ្ឋឡើងវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ








-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


