ព័ត៌មានជាតិ
ពលរដ្ឋសុំឱ្យអាជ្ញាធរ ពិនិត្យមើលផ្លូវមួយខ្សែនៅកណ្ដាលក្រុងបាត់ដំបងរងការខូចខាត
ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ស្នើទៅអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ឱ្យជួយពិនិត្យមើលផ្លូវមួយខ្សែ ស្ថិតនៅចំកណ្ដាលក្រុងបាត់ដំបង បានរងនូវការខូចខាតយ៉ាងដំណំ ធ្វើឱ្យលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវមួយខ្សែនេះគឺជាផ្លូវលេខ ១៣៩ ស្ថិតនៅក្បែរបងសាលាចិន ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកំពុងរងនូវការខូចខាតប្រវែងប្រមាណ ជាង១០០ ម៉ែត្រ។
ពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានត្អូញត្អែថា មានការពិបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ កុំថារដូវភ្លៀងដែលមានទឹកពេញៗក្នុងជង្ហុក ទោះបីជាខែប្រាំងក៏ដោយក៏នៅតែពិបាកធ្វើដំណើរដូចគ្នា ព្រោះដោយសារជង្ហុកវាធំៗពេក កន្លែងខ្លះសឹងតែកាត់ទទឹងផ្លូវអស់ទៅហើយបើទោះបីជារកកន្លែងវាងក៏ទៅមិនរួចដែរ។
ពួកគាត់បានស្នើសុំអោយអាជ្ញាធរក្រុង ឬក៏មន្ទីរពាក់ព័ន្ធមេត្តាជួយពិនិត្យមើលត្រចំណុចនេះផង ដើម្បីអោយការធ្វើចរាចរណ៍យប់ ថ្ងៃរបស់ពួកគាត់បានស្រួលផង៕ ដោយ: សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


