ព័ត៌មានជាតិ
រថយន្តដឹកលើសទម្ងន់បង្កឱ្យ ខូចខាតផ្លូវជនបទ១ ខ្សែ ក្នុងស្រុកភ្នំស្រុក អាជ្ញាធររុញដាក់គ្នា
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមប្រចាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់ បើកលើផ្លូវក្រាលកៅស៊ូ នៅភូមិត្រាង ឃុំភ្នំដី រហូតដល់ភូមិធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីអាជ្ញាធរស្រុកបានបើកដៃឱ្យរថយន្តដឹកខ្សាច់ និងរថយន្តដឹកលើសទំងន់ បើកបរលើផ្លូវក្រាលកៅស៊ូ១ខ្សែនេះ ជាថ្នូរនឹងការបង់ប្រាក់ទៅឱ្យអភិបាលស្រុក។

មេភូមិ រង្វាន ឃុំណាំតៅ បានប្រាប់ការពិតថា ពិតជាបានបង់លុយ ថ្លៃរបរបូមខ្សាច់ ជូនទៅលោកអភិបាលស្រុក ភ្នំស្រុកពិតមែន ហើយការចរាចរដឹកខ្សាច់នោះ ក៏បានធ្វើឱ្យខូចផ្លូវជនបទយ៉ាងដំណំ។
កន្លងទៅ សមត្ថកិច្ចក៏ធ្លាប់ចុះចាប់ឡានដឹកដី និងដឹកខ្សាច់ ព្រមទាំងដឹកសម្ភារលើសទម្ងន់ដោយ ឃាត់ឡានចំនួន៤គ្រឿងនៅចំណុច ផ្លូវបំបែក ទៅ ឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុក ភ្នំស្រុកយកមកធ្វើកិច្ចសន្យាលើកទី១ក្នុង ខណៈដែលម្ចាស់បើករថយន្តក៏បានតវ៉ាថា ខ្លួនបានបង់ប្រាក់ទៅឱ្យអភិបាលស្រុក ភ្នំស្រុករួចហើយ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលស្រុក ភ្នំស្រុក លោក យឹម សំណាង បានថ្លែងបដិសេធថាលោកមិនបានដឹងរឿងនេះឡើយ ហើយបង្វែរឱ្យទៅសួរលោក សុក រឹទ្ធិ អភិបាលស្រុករងទៅវិញ៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


