ព័ត៌មានជាតិ
តំបន់រមណីយដ្ឋានជាច្រើន ក្នុងខេត្តបាត់ដំបង បើកទទួលស្វាគមន៍ ភ្ញៀវទេសចរនាឱកាសបុណ្យអុំទូក
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមតំបន់រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតអោយបើកដំណើរការ ស្វាគមន៍ទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបានបិទលែងដំណើរការមួយរយៈធំកន្លងទៅនេះ។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍នោះគឺ រមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានចម្ការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចម្ការធុរេន រមណីយដ្ឋាន ទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាន នគរជុំភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋានចម្ការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ព្រែកទាល់មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ រមណីយដ្ឋានស្ទឹងក្រញូង គោលដៅទេសចរណ៍ ស្ទឹងថ្វាក រមណីយដ្ឋាន ចម្ការមៀន គោលដៅទេសចរណ៍ វត្តភ្នំចំបាំង មណ្ឌលកម្សាន្ត សួនទឹកសុភមង្គលផ្ទះផ្កា Begonia សួនផ្កា ច្បាមាត់ស្ទឹង សួនផ្កា ភ្នំសំពៅ សួនផ្កាឈើទាល និង គោលដៅទេសចរណ៍នានាក្នុងខេត្តមួយចំនួនទៀត។ នៅក្នុងឱកាសថ្ងៃបុណ្យនេះដែរ គេសង្កេតឃើញមានចំនួនភ្ញៀវទេសចរដែលមកកម្សាន្តសរុបមានចំនួន ៦.៩៧៩ នាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបរមា (SOP) តាមគន្លងក្រតីភាពថ្មី។

ដោយលោកបានសង្កត់ធ្ងន់ថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ រង់ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។ ដោយក្នុងនោះ ប្រជាពលរដ្ឋ និងអ្នកទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ ១៩ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


