Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ណែនាំរដ្ឋបាលស្រុក​ចំនួន៣ចុះជួយច្រូតស្រូវជូនពលរដ្ឋថ្ងៃ​​បុណ្យអុំទូក

បានផុស

នៅ

កោះកុង៖ អភិបាលខេត្តកោះកុង បានណែនាំដល់អភិបាលស្រុកចំនួន៣ឲ្យចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយកម្លាំងពលកម្មប្រើដោយដៃ និងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឆ្នាំ២០២១នេះ ជាការលើកទឹកចិត្តដល់ប្រជាកសិករដ៏ផុសផុល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងចាត់ឲ្យអភិបាលស្រុកបូទុមសាគរ ស្រុកថ្មបាំង និងស្រុកស្រែអំបិល ជាមូលដ្ឋានដែលមានប្រជាពលរដ្ឋប្រកបរបរធ្វើស្រែចម្ការច្រើនជាងគេ ត្រូវជួយប្រមូលផលជូនកសិករ។

លោកជំទាវអភិបាលខេត្តកោះកុង ថ្លែងដូច្នេះថា «ប្រមូលកម្លាំងគ្នាចុះច្រូតស្រូវជូនពលរដ្ឋនៅពេលនេះ ជាការសម្រាលទុកលំបាកបានមួយចំណែកដែរ​ សម្រាប់កសិករមិនមានម៉ាស៊ីនច្រូតកាត់។ ម៉្យាងទៀតដើម្បីសរបញ្ជាក់ពីសាមគ្គីភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ អំឡុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក អបអំបុក សំពះព្រះខែ និងបណ្តែងប្រទីតផងដែរ»។

លោកជំទាវ មិថុនា ភូថង ក៏បានចាត់ទុកថា ការដាល់អំបុកស្រូវថ្មី ជាប្រពៃណីវប្បធម៌របស់ដូនតានៃយើង ដូច្នេះរួមគ្នាបន្តថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅ គ្រាប្រទេសកម្ពុជា មានភាពសុខុដុមរមនា និងកិច្ចអភិវឌ្ឍន៍ក្រោយការដឹកនាំដ៏វិសេសវិសាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល សុទ្ធតែអះអាងដូចគ្នានៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ពួកគាត់ព្រមទាំងកម្លាំងប្រដាប់អាវុធ យុវជន បានរួមគ្នារៀបចំបង្កើតជាកម្មវិធីច្រូតស្រូវ និងដាល់អំបកយ៉ាងសប្បាយរីករាយក្រោមបរិយាយសាមគ្គីភាពកាន់ស្និតស្នាលគ្នារវាងអាជ្ញាធរ និងពលរដ្ឋមូលដ្ឋាន ទោះនឿយហត់ពេលដាំដុះ តែបង្ហាញមកវិញនូវស្នាមញញឹមពេលប្រមូលផល។

ថ្នាក់ដឹកនាំស្រុកទាំង៣ខាងលើ សង្កត់ធ្ងន់ថា ឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានទិន្នផលស្រូវច្រើនជាងឆ្នាំទៅ ព្រោះតែភ្លៀងធ្លាក់គ្រប់គ្រាន់ មានប្រព័ន្ធធារាសាស្រ្ត និងចំណេះដឹងធ្វើកសិកម្មតាមលក្ខណៈបច្ចេកទេស ជាដើម។ ទិន្នផលស្រូវប្រមូលបាន គឺរក្សាទុកជាស្បៀងអាហារបរិភោគប្រចាំថ្ងៃ ឬលក់ដូរទៅកាន់ទីផ្សារតាមតម្រូវការរបស់ក្រុមគ្រួសារកសិករម្នាក់ៗ។

ការប្រមូលផលស្រូវ និងដាល់អំបុក តបនឹងគាំទ្ររបស់លោកអភិបាលខេត្តកោះកុង ស្រុកបូទុមសាគរ ធ្វើឡើងនៅឃុំកណ្តោល ស្រុកថ្មបាំង ធ្វើនៅឃុំតាទៃលើ និងស្រុកស្រែអំបិល រៀបចំនៅឃុំជីខក្រោម៕

  អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម