ព័ត៌មានជាតិ
ប្រធានអូឡាំពិកកម្ពុជាដឹកនាំប្រតិភូចេញ ទៅចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩
នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា គណៈ ប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍មុនពេលចេញដំណើរថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រួមជាមួយលោក ឃួង ស្រេង អមដំណើរដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងលោកបណ្ឌិ តសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រ សួងអប់រំ យុវជន និងកីឡា បានចេញដំណើរទៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។
បេសកកម្មនេះ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមការស្នើសុំពី NOCC ដោយលោកបណ្ឌិត ថោង ខុន នឹងចុះហត្ថលេខាលើពិធីប្រគល់-ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (ASIAN Youth Games) ដោយមានបណ្តាប្រទេសនានាចំនួន ៤៥ប្រទេស នៃទ្វីបអាស៊ី ដោយមានទំហំធំជាងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចន្លោះពី៣០ ទៅ៤០ប្រភេទកីឡា។ ប៉ុន្តែចំនួនប្រភេទកីឡាយុវជនអូឡាំពិកអាស៊ីនេះ មានចន្លោះត្រឹម ១០ ទៅ១៥ប្រភេទកីឡា ដោយយុវជនចន្លោះអាយុ១៥ ដល់១៧ឆ្នាំ។

នេះជាប្រវត្តិសាស្ត្រថ្មីមួយដែលជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ «ដោយសារយើងរស់នៅក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាទទួលបានការគាំទ្រផ្តល់សិទ្ធិពីអន្តរជាតិ។
ការដាក់បេក្ខភាពប្រកួតប្រជែងធ្វើម្ចាស់ផ្ទះនេះ មានបណ្តាប្រទេសមួយចំនួនបានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែដោយសារក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីមើលឃើញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ របស់កម្ពុជាផងនោះ ទើបធ្វើឲ្យការខិតខំទាំងអស់នេះ បានឆ្លើយតបទៅ នឹងការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍យុវជនអូឡាំពិកអាស៊ី ឆ្នាំ ២០២៩ នេះជាដើម។
លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន NOCC នឹងចុះហត្ថលេខា ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៩ ខាងមុខ ។ លោក ឃួង ស្រេង នឹងចុះហត្ថលេខា ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ ដែលនេះគឺជាគោលការណ៍ច្បាប់នៃធម្មនុញ្ញរបស់គណៈ កម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ នៅក្នុងបេសកកម្មនេះ គណៈប្រតិភូកម្ពុជា នឹងបំពេញទស្ស នកិច្ចការតាំងពិព័រណ៍អន្តរជាតិ នៅទីក្រុងឌូបៃផងដែរ៕វិសិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


