ព័ត៌មានជាតិ
បាក់ច្រាំង អ្នកធ្វើដំណើរទៅស្រុកកងមាស កាត់តាមរកាកោង សូមផ្អាកបណ្តោះអាសន្ន
បងប្អូនដែលមានរថយន្តធ្វើដំណើទៅស្រុកកងមាសខេត្តកំពង់ចាម កាត់តាមរកាកោង សូមពង្វាងផ្លូវមួយរយៈព្រោះផ្លូវបាក់បើកឡានលែងកើតហើយ។
ដោយសារចរន្តលំហូរទឹក បានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនដែលស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលភ្ជាប់ទៅភូមិឃុំមួយចំនួន ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ចំពោះការខូចខាតនេះ រដ្ឋបាលខេត្តកណ្តាលនិងមន្ទីរជំនាញពាក់ព័ន្ធ កំពុងពិនិត្យពិភាក្សារកវិធីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។
តាមលោកមេឃុំរកាកោងទី ១ បានរៀបរាប់ថា កន្លែងដែលច្រាំងបាក់នោះ មិនមែនកន្លែងចាស់ទេគឺនៅផ្នែកខាងមុខ ទៀត ខណៈដែលកន្លែងច្រាំងបាក់ចាស់បានដាក់ដីខ្សាច់ និងដាក់បង្គោលដើម្បីជាការចំណាំឲ្យប្រជាពលរដ្ឋបានដឹងពីហានិភ័យហើយ។
លោកមេឃុំបានបន្តថា ច្រាំងកំពុងតែបន្តបាក់ទៀត ហើយអាជ្ញាធរបានអំពាវនាវឲ្យអ្នកប្រើប្រាស់រថយន្ត ឬ ម៉ូតូបានផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្នហើយទម្រាំជួសជុលផ្លូវរួច៕
អត្ថបទ៖ រុងរឿង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល