ព័ត៌មានជាតិ
ស្ថានីយបន្សុទ្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ មួយថ្ងៃបានជាង ១ ម៉ឺនម៉ែត្រគូប
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ បានកំពុងដំណើរការដោយបានបន្សុទ្ធទឹកកខ្វក់ទឹកស្អុយដែលបានប្រើប្រាស់រួច ឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។
ក្នុង ១ ថ្ងៃមានទឹកកខ្វក់ប្រមាណជាង ១ ម៉ឺនម៉ែត្រគូប ត្រូវបានបន្សុទ្ធដោយស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង ខណៈមួយកន្លែងទៀតកំពុងសាងសង់។
លោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន Xwater Technology បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មនេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីស្រាអែល MABR ដែលវាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលធ្វើប្រព្រឹត្តកម្មរួចមិនមានជាតិពុលដល់បរិស្ថាននិងជីវៈចម្រុះក្នុងសមុទ្រទេ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំណែកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី ២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលស្ថានីយនេះបានដាក់ឱ្យដំណើរការរយៈពេល៦ខែមកហើយ។
លោកបន្តថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អមិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះនៅក្នុងសមុទ្រនោះទេ។
ដោយឡែកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣មួយទៀត កំពុងបើកការដ្ឋានសាងសង់នៅឡើយ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និង តំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតាស្ថិតក្នុង សង្កាត់លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។

បើតាមអគ្គនាយកនៃក្រុមហ៊ុន ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនិងបញ្ជូនទៅកាន់អាងចម្រោះបឋម តាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ២មីលីមែត្រ។ បន្ទាប់មកទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹកដែលអាចច្រោះ សំរាមឬភាគល្អិតដែលមានទំហំធំជាងឬស្មើ៦ មីលីម៉ែត្រដោយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាងឬស្មើមួយមីលីម៉ែត្រ។
ក្នុងដំណាក់កាលអាងចម្រោះបឋមនេះ ភាគល្អិតនិងសមាសធាតុសរីរាង្គដែលមានទំហំធំជាងឬស្មើ១ មីលីម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតក្លាយជាទឹកស្អាត ដែលគេអាចបង្ហូរចូលសមុទ្រដោយសុវត្តិភាព មិនប៉ះពាល់ដល់បរិស្ថានជីវៈចម្រុះឡើយ។
បើតាមអគ្គនាយកនៃក្រុមហ៊ុន ទឹកដែលធ្វើប្រព្រឹត្តិកម្មរួចអាចបង្ហូរចូលសមុទ្រ។ ទឹកនេះថែមទាំងអាចចិញ្ចឹមត្រីក្រឹមហើយកាកសំណល់ពីការចម្រោះទឹកកខ្វក់នេះ អាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានទៀតផង។
ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ខេត្តព្រះសីហនុ ហើយវាក៏ជាគម្រោងដ៏មានសារៈសំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ខេត្តព្រះសីហនុទាំងក្នុងពេលបច្ចុប្បន្ននិងថ្ងៃអនាគត៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


