ព័ត៌មានជាតិ
កម្ពុជាចូលរួមកិច្ចប្រជុំបន្ទាន់មហាសន្និបាតអង្គការសុខភាពពិភពលោក
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
បើតាមសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីយប់ថ្ងៃទី៣០វិច្ឆិកាបានឱ្យដឹងថា កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជាជាសមាជិកមួយក្នុងចំណោមប្រទេសជាសមាជិក ១៩៤ បានចូលរួម។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ក្នុងការបង្កើតអនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀងព្រមទាំងរៀបចំយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ។

នៅក្នុងកិច្ចប្រជុំនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជម្រាបជួនមហាសន្និបាតថា កម្ពុជាបានគាំទ្រការពង្រឹងច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ ដែលជាឧបករណ៍ច្បាប់អន្តរជាតិដ៏សំខាន់មួយសម្រាប់សន្តិសុខ សុខភាពពិភពលោក ជាជាងការបង្កើតនូវឧបករណ៍ដែលមានលក្ខណៈប្រហាក់ប្រហែលឬស្ទួនគ្នា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ទៀតថា « យើងគួរតែពង្រឹងយន្តការដែលមានស្រាប់នៅក្រោមក្របខណ្ឌច្បាប់និយ័តកម្មអន្តរជាតិ ឆ្នាំ២០២៥ ជាពិសេសគឺផ្តោតសំខាន់ទៅលើសមត្ថភាពស្នូលរបស់ជាតិ និងបែបប្រព័ន្ធតាមលក្ខណៈសកល សម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ រួមទាំងការពិចារណាលើសារៈសំខាន់នៃអភិបាលកិច្ចល្អរបស់ ប្រទេសដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងគោលបំណងបង្កើនកំលាំងដ៏ស្វាហាប់ ដោយជោគជ័យក្នុងការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនានា»។
យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថា កម្ពុជាស្វាគមន៍លើការពិភាក្សាដើម្បីពិចារណាពីយន្តការមួយចំនួនទៀតដែលនឹងបំពេញបន្ថែមដល់ ច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ (IHR 2005) ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលថ្នាក់តំបន់ និងថ្នាក់ប្រទេសលើការត្រៀមខ្លួន និងការឆ្លើយតបនឹងជំងឺរាតត្បាត។
លោកស្រីរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាសំដែងនូវការកោតសរសើរចំពោះការខិតខំ និងយកចិត្តទុកដាក់របស់ក្រុមការងារសម្រាប់ការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះគ្រា អាសន្នផ្នែកសុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក។ លើសពីនេះកម្ពុជាគាំទ្រដល់ការពិចារណា ការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ និងនិរន្តរភាពលើការលើកកម្ពស់វិធីសាស្ត្រនៃរដ្ឋាភិបាលទាំងមូលនិងនៃសង្គម ទាំងមូលកិច្ចសហការពហុភាគី ទ្វេភាគី និងវិស័យឯកជនផងដែរ ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាពិសេសការរាត្បាតជំងឺកូវីជ-១៩ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការត្រៀមលក្ខណៈជាមុន ជាពិសេសការត្រៀមនូវសមត្ថភាពក្នុងការឆ្លើយតបបញ្ហាសុខភាពសាធារណៈ សម្រាប់វាយតម្លៃការឆ្លើយតបបានយ៉ាងឆាប់រហ័ស ដែលកិច្ចការទាំងនេះអាចសម្រេចបានដោយជោគជ័យ គឺអាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការយ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណជនមកលើវ៉ាកសាំងកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
-
ព័ត៌មានជាតិ២៤ ម៉ោង មុន
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
កីឡា១ សប្តាហ៍ មុន
ប្រធានក្លិបភ្នំពេញក្រោនវ័យ៤១ឆ្នាំ ទទួលមរណភាពនៅថ្ងៃនេះ ដោយរោគាពាធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌