ព័ត៌មានជាតិ
សាំងអាចចុះថ្លៃនៅពេលអង្គការ OPEPបង្កើនការផលិត និងប្រទេសប្រើប្រាស់បន្ថយពន្ធនាំចូល
អ្នកជំនាញស្រាវជ្រាវផ្នែកសេដ្ឋកិច្ច បានលើកឡើងថា សាំងអាចចុះថ្លៃអាស្រ័យលើប្រទេសអ្នកផលិតបង្កើនការផលិត និងបន្ធូរបន្ថយពន្ធនាំចូល។
លោក ឡុង សំណាង អ្នកស្រាវជ្រាវតម្លៃប្រេងឥន្ធនៈ និងជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានប្រាប់កម្ពុជាថ្មីថា កម្ពុជា មិនអាចកំណត់តម្លៃសាំងបានទេ ដោយសារបញ្ហាការឡើងថ្លៃប្រេងសាំងនេះ កើតឡើងជាសកល។ លោកថា ប្រេងសាំងឡើងថ្លៃ ក៏ព្រោះតែតម្រូវការទីផ្សារខ្ពស់។ ជាក់ស្តែងប្រទេសធំៗ ដូចជា ឥណ្ឌា និងចិនជាដើម បានបញ្ជាទិញប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាកត្តាធ្វើឲ្យមានតម្រូវការខ្ពស់ ខណៈការផលិតមានកំណត់។ ប៉ុន្តែមានកត្តាមួយចំនួនដែលនាំឲ្យសាំងអាចចុះថ្លៃមកវិញបាន។ លោក ឡុង សំណាង បានថ្លែងដូច្នេះថា « ដើម្បីឲ្យតម្លៃសាំងធ្លាក់ចុះថ្លៃ អាស្រ័យលលើអង្គការ OPEP ដែលមានសមាជិក១០ប្រទេស ដាក់គោលនយោបាយបង្កើនការផលិត នោះសាំងនឹងអាចចុះថ្លៃបន្តិចមកវិញ»។
ពាក់ព័ន្ធនឹងពន្ធនាំចូលក៏ជាកត្តាបណ្តាលឲ្យប្រេងសាំងកើនតម្លៃខ្ពស់ផងដែរ។ លោក សំណាងថា« កត្តាពន្ធនាំចេញនាំចូលនៅប្រទេសនីមួយៗ មានគោលនយោបាយផ្សេងៗគ្នា ប្រសិនបើពន្ធនាំចូលទាប តម្លៃសាំងក៏ធ្លាក់តាមហ្នឹងដែរ ប៉ុន្តែបើពន្ធនាំចូលខ្ពស់ នោះតម្លៃសាំងលក់ក្នុងប្រទេសក៏ខ្ពស់ដូចគ្នា…ឈ្មួញកណ្តាលមិនសុខចិត្តខាតនោះទេ នៅពេលពន្ធនាំចូលខ្ពស់ផលិតផលនោះក៏នឹងឡើងថ្លៃដែរ ដើម្បីរក្សាការចំណេញរបស់គាត់(ម្ចាស់ហ្ការាស់សាំង»។
ចំពោះកម្ពុជា តម្លៃសាំងគួរស្ថិតនៅចន្លោះពី ២,៥០០រៀល ទៅ ៣,៥០០រៀល ក្នុង១លីត្រ ទើបស័ក្តិសមនឹងសេដ្ឋកិច្ច និងស្ថានភាពជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ឡុង សំណាង។ លោកបានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ តម្លៃប្រេងសាំងនៅកម្ពុជាឡើងជាង ៤,០០០រៀល ក្នុង១លីត្រ ជាតម្លៃលើសពីកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរភាគច្រើន។ បន្ថែមលើនេះ លោក សំណាង បញ្ជាក់ថា តម្លៃសាំងឡើងថ្លៃក៏ជាហេតុនាំឲ្យទំនិញផ្សេងៗប្រែប្រួលតម្លៃកើនឡើងតាមសាំងផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលទិន្នន័យថាមពល (Energy Information Administration) បានបង្ហាញថា ផលិតកម្មប្រេងនៅលើពិភពលោកបានធ្លាក់ចុះពី ១០០,៦១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩ មកត្រឹម ៩៤,២៥ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២០ ។ ស្ថានភាពបែបនេះបណ្ដាលមកពីការបិទប្រទេស និងការកាត់បន្ថយការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩សឹងតែទូទាំងពិភពលោក ដែលជាហេតុធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាម Energy Information Administration បានឱ្យដឹងថា នៅពេលដែលករណីឆ្លងវីរុសកូវីដ១៩កំពុងរីករាលដាលខ្លាំង រដ្ឋាភិបាលអាមេរិកបានដាក់វិធានការឱ្យប្រជាជនស្ថិតនៅផ្ទះ ការហាមប្រាមមិនឱ្យចេញទៅក្រៅការបិទផ្លូវ និងតំបន់មានការឆ្លងខ្លាំង ដែលនេះជាហេតុធ្វើឱ្យតម្រូវការប្រេងឆៅនិងប្រេងឥន្ធនៈរាវបានធ្លាក់ចុះ៩%។
ក្រោយពិភពលោកបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនក្នុងកម្រិតខ្ពស់ ធ្វើឲ្យជំងឺកូវីដចុះខ្សោយការរីករាលដាល សេដ្ឋកិច្ចពិភពលោកចាប់ផ្តើមដំណើរការឡើងវិញ មនុស្សចេញធ្វើដំណើរនាំឲ្យមានតម្រូវការប្រេងខ្ពស់ ជាហេតុធ្វើឲ្យប្រទេសផលិតខ្វះការផ្គត់ផ្គង់បណ្តាលឲ្យតម្លៃប្រេងហក់ឡើងយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៨៥០រៀល ក្នុង១លីត្រ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស