ព័ត៌មានជាតិ
ឆ្នាំ ២០១៩ ជនមានពិការភាព ២ ៨៦០ នាក់ ចូលបម្រើការងាររដ្ឋ
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នៅឆ្នាំ ២០១៩ ជនមានពិការភាពបានចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៤០ មានចំនួន ២៨៦០ នាក់ ក្នុងនោះស្រ្តីមានចំនួន ៧៨៩ នាក់ និងជនមានពិការភាពធ្ងន់ធ្ងរចំនួន ១៥៥៧ នាក់។
ដោយឡែកវិស័យឯកជន មានធនគារ គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ក្រសួងសង្គមកិច្ចដែលធ្វើការសាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ ១០២ អង្គភាព មានជនមានពិការភាពចូលបម្រើការងារចំនួន ៣៧៩២ នាក់ ស្រ្តី ២១៦២ នាក់ សរុបទាំងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៦ ៦៥២ នាក់។
រាជរដ្ឋាភិបាល មានចក្ខុវិស័យនិងផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ ដោះស្រាយជូនជនមានពិការភាពក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈលើកកម្ពស់កំណើនការងារសមស្រប ការពង្រឹងពង្រីកអាជីព និងមុខរបរ និងការបណ្តុះបណ្តាលបច្ចេកទេស ជំនាញ វិជ្ជាជីវៈដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី