Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

បានផុស

នៅ

លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា អង្គការ UNIDOត្រូវបានកំណត់ លក្ខណៈដោយគំនិតច្នៃប្រឌិត ការគិតគូជា យុទ្ធសាស្ត្រ ហើយអ្វីដែលមានតម្លៃបំផុតនោះគឺការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកដើម្បីបង្កើនភាពជឿជាក់ និងទស្សនទាន វែងឆ្ងាយរបស់ អង្គការ UNIDO នៅសៃវៀនតំបន់ និងអន្តរជាតិ ។ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធថ្លែងបែបនេះក្នុងសម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO) ដែល បានរៀបចំឡើង តាំងពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធ អនឡាញ ពីទីក្រុង Vienna ប្រទេស អូទ្រីស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជើញ ថ្លែងការសំដែងនូវអំណរ គុណ និងគុណតម្លៃការងារចំពោះលោកបណ្ឌិត Li Yong អគ្គនាយក អង្គការ UNIDO ដែលនឹងបញ្ចប់អណត្តិនាពេលខាងមុខ ក្នុងសម័យ ប្រជុំ លេីកទី ១៩ នៃមហាសន្និបាត របស់ អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម (UNIDO)។

លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបន្ថែមថា ក្នុង ព្រឹត្តិការណ៍ ពិសេស អង្គមហាសន្និបាត បានរៀបចំពិធីសេចក្តីថ្លែង ការ ដេីម្បី សំដែង នូវអំណរ គុណ និងគុណតម្លៃការងារជូនចំពោះ លោក បណ្ឌិត Li Yong អគ្គនាយក អង្គការ សហប្រជាជាតិ ដេីម្បី អភិវឌ្ឍ ឧស្សាហកម្ម UNIDO ក្នុងអណត្តិកាងាររបស់ លោកបណ្ឌិតរយ:ពេល៨ឆ្នាំ កន្លងមក ពីគ្រប់ រដ្ឋជាសមាជិក ។ ក្នុងនាមភាគីកម្ពុជា លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា លោកបណ្ឌិត លី យ៉ុង នឹងបញ្ចប់អាណត្តិជាអគ្គនាយក UNIDO ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ គណៈប្រតិភូកម្ពុជា សូមយកឱកាសនេះថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការកសាង និងកែទម្រង់នានា រហូត ដល់ បច្ចុប្បន្ន នេះ។ ក្នុងរយៈពេលប្រាំបីឆ្នាំនៃការគ្រប់គ្រងរបស់លោកក្នុងអង្គកា UNIDOត្រូវបានកំណត់ លក្ខណៈដោយគំនិតច្នៃប្រឌិត ការគិតគូជា យុទ្ធសាស្ត្រ ហើយអ្វីដែលមានតម្លៃបំផុតនោះគឺការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកដើម្បីបង្កើនភាពជឿជាក់ និងទស្សនទាន វែងឆ្ងាយរបស់ អង្គការ UNIDO នៅសៃវៀនតំបន់ និងអន្តរជាតិ ។ ការទទួលស្គាល់នូវលទ្ធផលបានក្លាយទៅជាអត្ថប្រយោជន៍របស់ អង្គការ UNIDO ហើយទំនាក់ទំនងដែលបានជំរុញជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធរបស់យើងនឹងធានាថា UNIDO នឹងបន្តក្លាយជា្របទីបនាំផ្លូវដើម្បីជំរុញនូវដំណោះស្រាយឧស្សាហកម្មប្រកបដោយនិរន្តរភាព នៅក្នុងរដ្ឋជាសមាជិករបស់យេីង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម