លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

បានផុស

នៅ

សៀម​រា​ប ៖ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ គឺ​ភូមិ​ក្រសារ​ទុំ ភូមិ​ដំ​ដែក​ថ្មី ភូមិ​ស្រែ​ធ្នង់ និង​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប ដែល​បានទទួល​ប័ណ្ណកម្មសិទ្ធិ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​នីមួយៗ​នា​ពេល​នេះ​។ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ប្រធាន​មន្ទីរ អនុប្រធាន អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើន​បាន​អញ្ជើញ​ចូលរួម​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​យកចិត្តទុកដាក់​បំផុត​លើ​ការអនុវត្ត​កិច្ចការ​នេះ​កន្លងមក ដោយបាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ច្បាប់​ក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​យើង​ឱ្យមាន​ភាព​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត ក្នុងការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី និង​អ្នកកាន់កាប់​ដី​ទាំងឡាយ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​បទដ្ឋាន​បច្ចេកទេស​ស្របតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​កិច្ច​ការងារ​ទាំងនេះ លោក​កោតសរសើរ​ចំពោះ គណៈកម្មការ​រដ្ឋបាល​ដែល​ដឹកនាំ​ដោយ លោក លី សំរិទ្ធ ជា​ប្រធាន​គណៈកម្មការ​រដ្ឋបាល រដ្ឋបាល​ស្រុក​សូទ្រនិគម និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ជា​សមាជិក ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងភូមិ​ចំនួន ៤ នៃ​ឃុំ​ដំ​ដែក រហូត​សម្រេច​បាន​ការ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​ប្រើប្រាស់​ស្របច្បាប់​។ បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ត ក៏ដូចជា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា បាន​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​នេះ ទទួល​បាន​លទ្ធផល​ជាច្រើន ហើយ​ក៏បាន​ពង្រីក​ការចុះបញ្ជី​ដីធ្លី ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សរុប​បាន​ចំនួន ០៦ ក្រុង​-​ស្រុក រួមមាន​៖ ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​ក្រឡាញ់ និង​ស្រុក​ជីក្រែង​។ ដូចនេះ ដើម្បី​ជំរុញ​ឲ្យ​កិច្ចការ​នេះ​ដំណើរការ​បាន​កាន់តែ​ល្អ​ប្រសើរ និង​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​របស់​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការ​ចូល​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមការងារ​មន្ទីរជំនាញ​ដើម្បី​បន្តការងារ​ចុះបញ្ជី​ដីធ្លី​នេះ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​។

តាម​ការ​លើក​ឡើង​រប​ស់លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ថា មាន​ចំនួន ០៤​ភូមិ គឺ​ភូមិ​ក្រសារ​ទុំ ភូមិ​ដំ​ដែក​ថ្មី ភូមិ​ស្រែ​ធ្នង់ និង​ភូមិ​បុស្ស ឃុំ​ដំ​ដែក បាន​អនុវត្តតាម​នីតិវិធី និង​គោលការណ៍ នៃ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រហូតដល់​សម្រេចបាន​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​ស្របតាម​ច្បាប់​នោះ គឺ​ភូមិ​ក្រសារ​ទុំ មាន​ក្បាលដី​សរុប ៩៧០ ដែល​ក្នុងនោះ​ក្បាលដី​ចំនួន ៨៣០ អាច​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ជូន​បាន ភូមិ​ដំ​ដែក​ថ្មី មាន​ក្បាលដី​សរុប ៣១៦ ក្នុងនោះ​ក្បាលដី​ចំនួន ២៩៦ អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន ភូមិ​ស្រែ​ធ្នង់ មាន​ក្បាលដី​សរុប ៦១១ ក្នុងនោះ​ក្បាលដី​ចំនួន ៥១១ អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន និង​ភូមិ​បុស្ស មាន​ក្បាលដី​សរុប ៦១១ ក្នុងនោះ​ក្បាលដី​ចំនួន ៣៧២ អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន ដោយឡែក ក្បាលដី​មួយចំនួនទៀត ដែល​នៅសល់ ពុំទាន់​អាច​ចេញ​ប័ណ្ណ​ជូន ដោយសារតែ​ក្បាលដី​ទាំងនោះ​ជា​ក្បាលដី គ្មាន​ទិន្នន័យ ជាប់​ពាក់ព័ន្ធ​បណ្តឹង​ទប់ស្កាត់ ការជំទាស់​តវ៉ា​ពាក់ព័ន្ធ​នឹង​ផ្លូវ ប្រឡាយ ជាប់​ពាក់ព័ន្ធ​នឹង​បុរាណ​ដ្ឋា​ន​ជាដើម៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

អ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅក្បែរ តំបន់ គ្រីមៀ ខណៈភាពតានតឹងកាន់តែខ្លាំងជាមួយ រុស្ស៊ី

សុខភាព៥៩ នាទី មុន

ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះ រលូតកូនឬអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

ព័ត៌មានជាតិ៣ ម៉ោង មុន

សិស្ស ប្រឡងជាប់បាក់ឌុបនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែទទួលបានទឹកប្រាក់លើកទឹកចិត្តពីលោក វង សូត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services