Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិកតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី៦ ខែធ្នូ ​ឆ្នាំ២០២១ នេះ​គេ​បាន​ទៅ​គេ​ឃើញ​មានការ​ប្រជុំ​ទប់ស្កាត់​ការទន្ទ្រាន​ដី​រដ្ឋ​នៅ​ក្នុង​បឹង​ទន្លេសាប​ក្នុង​ភូមិ​សាស្ត្រ ​ខេត្ត​បន្ទាយមានជ័យ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ជា​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​និង​នគររូបនីយកម្ម​និង​សំណង់ ក្នុងនោះ​ក៏​មាន​វត្តមាន​ឯកឧត្តម​វេ​ង​ សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម​សាល​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម​សៅ ​សុខា ​អគ្គមេបញ្ជាការ​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម​អ៊ុ​ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ និង​ អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​ ដែល​បាន​ចូលរួម​ប្រជុំ​ស្ដាប់​វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​អភិបាលខេត្ត​បន្ទាយមានជ័យ អាន​របាយការណ៍​ទាក់ទិន​ទៅ​នឹង​ការ​លុប​កាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​កន្លងទៅ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី​ក្នុង​ខេត្តបន្ទាយមានជ័យ​រួចមក ឯកឧត្តម​ជា​ សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​និង​នគររូបនីយកម្ម​និង​សំណង់​ បាន​ដាក់​វិធានការ​សំខាន់ៗ​ដូច​ខាងក្រោម ៖

ទី​១ គណៈកម្មការ​ចម្រុះ​របស់​ខេត្ត​ត្រូវ​រៀបចំ​ដាក់​ប៉ាណូ​នៅ​លើ​ទីតាំង​ដី​ឲ្យ​បាន​ត្រឹមត្រូវ ទី​២ ដាំ​កូនឈើ​ឡើងវិញ​ឲ្យ​ខាង​តែ​បាន ទី៣អ្នកមាន​ប័ណ្ណ​មុន​អនុក្រឹត្យ​គឺ​ទុក​មួយអន្លើ​សិន ទិ​៤ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទៅ​បង្កបង្កើនផល​បន្តទៀត​ទេ ទី​៥ អាជ្ញាធរ​ខេត្ត​ត្រូវធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ជូន​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ទៀត​ទាត់​ចាប់ពីពេលនេះ​តទៅ​ទាក់ទង​ទៅ​នឹង​ចំនួន​ដី​រដ្ឋ​នៅ​ក្នុង​បឹង​ទន្លេសាប​ទាំងអស់​ដែល​ក្នុង​ភូមិ​សាស្ត្រ​របស់ខ្លួន​គ្រប់គ្រង ទី​៦ ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រមូល​ផល​ស្រូវ​ដែល​បាន​កំពុងតែ​ប្រមូល​ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​វិញ​ជាដាច់ខាត ចុងក្រោយ​ឯកឧត្តម​ជា​សុផារ៉ា​បាន​រំលឹក​ទៀត​ថា ចំពោះ​ដី​ដែល​រក​ឃើញ​ចំនួន ៤៧០០​ហិតា​ដែល​ឈ្មួញ​កាប់​ទន្ទ្រាន​កន្លង​ទៅ​នោះ គឺ​ត្រូវ​តាម​ចាប់ខ្លួន​ឲ្យ​បាន​ដោយ​មិន​លើកលែង​នោះ​ទេ ពុំនោះ​ទេវា​ដូចជា​អន់​ពេក​ហើយ ឯកឧត្តម​បាន​បន្តទៀតថា លោក​ព្រះរាជអាជ្ញា​លោក​កងរាជអាវុធហត្ថ​និង​និង​មន្ត្រី​ប៉ូលិស​ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​ធ្វើយ៉ាងណា​ចាត់ការ​ក្នុង​រឿងនេះ​ឲ្យ​បាន​ជោគជ័យ​កុំបី​ខាន៕

ដោយ ៖ ពៅ​ រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម