ព័ត៌មានជាតិ
ក្រុងក្រចេះ បញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធ ខណៈអាជ្ញាធរខេត្តបន្តជំរុញបញ្ចប់ទូទាំំងខេត្តនៅឆ្នាំ២០២៥
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានធ្វើការប្រកាសតំបន់វិនិច័្ឆយចំនួន ៥១ ភូមិ បានវាស់វែងចំនួន ៣០.៦៤៨ ក្បាលដី ស្មេីនឹង ១៨.៤១៨,៩៤ ហិកតា ក្នុងនោះបានធ្វើការបិទផ្សាយក្បាលដីជាសាធារណៈ ចំនួន ៩.៣៩៧ ក្បាលដី ស្មេីនឹង ១០.២៣៥ គ្រួសារ ស្មេីនឹង ១៨.៤១៨,៩៤ ហិកតា និងបានចេញបណ្ណ ២.៩៥៣ ក្បាលដី ស្មេីនឹង ១.៤៧៥ គ្រួសារ ស្មេីនឹង ២.៦៩៨,៣៦ ហិកតា នេះយោងតាមរបាយការណ៍រយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២៥ របស់មន្ទីរ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត លោក អ៊ូ សុបុណ្ណកា បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្រ្តខេត្តក្រចេះ បច្ចុប្បន្នក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានចំនួន ០៦ ក្រុម ដែលបានកំពុងអនុវត្តការវាស់វែងក្នុងស្រុកចំនួន ០៦ ក្នុងនោះរួមមាន៖ ស្រុកចិត្របុរី ឆ្លូង ព្រែកប្រសព្វ សំបូរ ស្នួល និងស្រុកអូរគ្រៀងសែនជ័យ។ ដោយឡែក ក្រុងក្រចេះបានបិទបញ្ចប់ការវាស់វែងរួច ១០០ ភាគរយ និងបានចេញបណ្ណកម្មសិទ្ធផងដែរ។

ដេីម្បីអនុវត្តតាមគោលដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងស្របតាមយុទ្ឋសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានជម្រុញលេីការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុច រួមមាន៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តក្រចេះ រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត កំពុងប្រឹងប្រែងដើម្បីជម្រុញការចុះបញ្ជីដីទូទាំងខេត្តឱ្យបានចប់នៅឆ្នាំ ២០២៥នេះ។


លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ក៏បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី ដែលមន្ទីរបានចេញបណ្ណរួច សូមអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិឱ្យបានគ្រប់ៗគ្នា។
ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបំពេញបន្ថែមជាក្រោយបាន។ ម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះ ត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរតាមនីតិវិធី។
បើតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ លទ្ធផលបិទផ្សាយ និងចែកប័ណ្ណកម្មសិទ្ធិ តាំងពីចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ន ចែកប័ណ្ណសរុបទូទាំងខេត្តបានចំនួន ៥០ ដង ស្មើនឹង ៤៦,៨៣២ បណ្ណ័ ស្មើនឹង ៣២,៥០៣ គ្រួសារ ស្មើនឹង ៣១,៩៧៣,១៤ ហិកតា៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


