ព័ត៌មានជាតិ
ដាំពូជតាសក់ផ្អែមជប៉ុន ក្នុង១ហិកតាទទួលបានផល២៥ទៅ៣០តោន
ធ្លាប់តែមានកសិករយើងដាំត្រសក់ផ្អែម នៅតាមសហគមន៍ ក្នុងខេត្តសៀមរាប ដោយក្នុងនោះការដាំតាសក់ផ្អែមជាពូជនាំចូលពីប្រទេសថៃ។ ក៏ប៉ុន្តែរយៈឆ្នាំចុងក្រោយនេះ មានការដាំពូជតាសក់ផ្អែមរបស់ប្រទេសជប៉ុន ដែលជាពូជមានតម្លៃខ្ពស់ក្នុងទីផ្សារទំនើប។

តាមការលើកឡើងរបស់លោក រ៉ាដូ អ្នកបច្ចេកទេសដាំដំណាំកសិកម្ម នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងការដាំតាសក់ផ្អែមពូជរបស់ជប៉ុន ដែលជាពូជធម្មតានៅក្នុងផ្ទៃដី១ហិកតាអាចទទួលបានផលពី២៥តោនទៅ៣០តោន និងទទួលផលបានក្នុងរយៈពេល៦០ថ្ងៃ។ លោក រ៉ាដូ បន្តថាត្រសក់ផ្អែមនេះ លក់ចេញបានតម្លៃក្នុង១គីឡូក្រាមថ្លៃ៥០០០រៀលទៅ៦០០០រៀល។ ចំពោះការដាំដុះតាសក់ផ្អែមពីជប៉ុននេះ អាស្រ័យទៅលើបច្ចេកទេស និងមួយទៀតក្នុងរដូវវស្សាក្នុងការថែទាំមិនឲ្យមានសត្វល្អិតបំផ្លាញ។ លោក រ៉ាដូ កសិករភូមិទួល ខេត្តមណ្ឌលគិរី បានបញ្ជាក់ទៀតថា មានពូជតាសក់ផ្អែមមួយទៀត ដែលជាពូជឈ្មោះថា តាសក់ផ្អែមសំណាញ់ មានតម្លៃខ្ពស់ក្នុងទីផ្សារទំនើបដោយក្នុងមួយផ្លែ(១.៥គីឡូក្រាម)បានថ្លៃចាប់ពី១៥ដុល្លារទៅ២០ដុល្លារ តែបើឈ្មួញយកទៅលក់បន្តអាចបានថ្លៃរហូតដល់១ផ្លែ ៣៩ដុល្លារទៅដល់៤០ដុល្លារ ដោយសារតែពូជតាសក់ផ្អែមនេះ មានរសជាតិផ្អែមឈ្ងុយ៕


អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ចុះត្រជាក់ជាង ២០ អង្សាសេ ប្រជាពលរដ្ឋក្រុងបាត់ដំបង នាំគ្នាសម្រុកទិញខោអាវក្រាស់ៗពាក់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


