Connect with us

ព័ត៌មានជាតិ

សង្កាត់​ចំនួន ៣ មាន​អ្នក​ឆ្លង​កូវីដ​ច្រើន​ ​តែ​ខណ្ឌ​មួយ​មាន​ពីរ​សង្កាត់​ឈរ​លើ​គេ

បានផុស

នៅ

គិត​មក​ដល់​​ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃ​ទី ៧​ ធ្នូ​ ២០២០ ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញ​ករណី​អ្នក​ឆ្លង​កូវីដ​ ១៩ កើន​ដល់​ចំនួន ៣២ នាក់ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​ ២៨​ វិច្ឆិកា។ ក្នុង​ចំណោម​សង្កាត់​ទាំង ១២ ដែល​ប៉ះពាល់​និង​មាន​អ្នក​ឆ្លង មានសង្កាត់​ចំនួន ៣ ដែល​រក​ឃើញ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្កាត់​ដែល​ឈរ​លើ​គេ​គឺ​សង្កាត់​​និរោធ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដែល​​រក​ឃើញ​មាន​អ្នក​ឆ្លង ៨ ករណី។ ករណី​​ឆ្លង​ភាគ​ច្រើន​គឺ​​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធិ​ជាមួយ​គ្រួសារ​លោក​ឆែម សាវុធ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ។

សង្កាត់​​ទី​ពីរ​ដែល​មាន​អ្នក​ឆ្លង​ច្រើន​បន្ទាប់​គឺ​​សង្កាត់​ចាក់​អង្រែ​ក្រោម ក្នុង​ខណ្ឌ​មានជ័យ។ សង្កាត់​នេះ​មាន​អ្នក​ឆ្លង ០៦ ករណី​ ស្ថិត​ក្នុង​ចំណោម​ក្រុម​គ្រួសារ​លោក​ឆែម​ សាវុធ អគ្គនាយ​កដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ដែល​មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េងហួត​ផ្លូវ ៦០ ម៉ែត្រ។

ចំណែក​សង្កាត់​ទី ៣ ដែល​ក្រសួង​ប្រកាស​មាន​ករណី​រកឃើញ​អ្នក​ឆ្លង​ច្រើន​គឺសង្កាត់​​វាលស្បូវ ក្នុង​ខណ្ឌ​ច្បារអំពៅ។ សង្កាត់​នេះ​រក​ឃើញ​ ៥ ករណី ពាក់ព័ន្ធ​​បុរស​អាយុ ២៣ ឆ្នាំ​ ម្នាក់ជា​បុគ្គលិក​ធនាគារ​ចិន​មួយ​ដែល​ក្រសួង​ប្រកាស​ឆ្លង​កូវីដ ១៩ និង​បាន​ចម្លង​ទៅ​សាច់ញាតិ​ក្នុង​គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម