Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនចាប់អារម្មណ៍ឡើយ ចំពោះការដាក់ទណ្ឌកម្មលើជនជាតិខ្មែរ ពីបរទេសមួយចំនួន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដាក់ទណ្ឌកម្មលើជនជាតិខ្មែរ ដោយបង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេស ពីសំណាក់បណ្ដាប្រទេសមួយចំនួននោះ គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ក៏ព្រោះតែមន្ត្រីរបស់កម្ពុជាទាំងនោះ រួមទាំងសម្ដេចផង ពុំមានទ្រព្យសម្បត្តិនៅក្រៅប្រទេសនោះឡើយ។

ក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៩ ខែធ្នូនេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានបរទេសខ្លះ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ របស់ជនជាតិខ្មែរ ជាពិសេសមន្ត្រីមួយចំនួន តែសម្ដេចបានបញ្ជាក់ថា ជនជាតិខ្មែរ ដែលពួកគេដាក់ទណ្ឌកម្មនោះ គឺមិនមានទ្រព្យសម្បត្តិនៅទីនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងបានជាបរទេសខ្លះ អារឿងដាក់ទណ្ឌកម្មលើខ្មែរ ដកទ្រព្យសម្បត្តិ ស្អីសញ្ជាតិខ្មែរនៅប្រទេសរបស់ខ្លួន អញ្ចឹងដកផេះអី ខ្ញុំសួរ ដកផេះអី បើពួកអស់ទាំងហ្នឹង វាអត់ដែលមានទ្រព្យសម្បត្តិ នៅក្នុងប្រទេសហ្នឹងផងនោះ ទោះបីប្រកាស ៥០០ដងទៀត ហើយចាំ ៥០០ជាតិទៀត ក៏ពួកហ្នឹងវាអត់មានលុយនៅហ្នឹងដែរៗ ដាក់ហ្នឹងវាគ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណឹងទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទោះជាដាក់ទណ្ឌកម្ម មកលើសម្ដេចក៏ដោយ ក៏សម្ដេចមិនខ្វល់នោះដែរ ក៏ព្រោះតែសម្ដេចមិនមានទ្រព្យសម្បត្តិ នៅក្រៅប្រទេសនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប៉ុន្តែប្រយ័ត្នរឹបចុះ រឹបឡើង ប៉ះសញ្ជាតិខ្លួនឯង ព្រោះខ្មែរខ្លះសញ្ជាតិបារាំង ខ្មែរខ្លះសញ្ជាតិអាមេរិក ខ្មែរខ្លះសញ្ជាតិអូស្ត្រាលី ហើយបើរឹបអូស រឹបអូសពលរដ្ឋខ្លួនឯង គ្រាន់តែនេះ ដើមកំណើតខ្មែរ រឹបអូសទៅ បើល្ងង់ណាស់ ធ្វើទៅ ខ្ញុំអត់ខ្វល់អារឿងស្អីច្បាប់ស្អី អំពីលទ្ធិប្រជាធិបតេយ្យអី នឹងរឹបអូសទ្រព្យសម្បត្តិស្អីៗ ខ្ញុំបន់ឲ្យវាចេញមកឲ្យស្រូតទៀតនោះ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម