ព័ត៌មានជាតិ
វ៉ាក់សាំងជិត៣០ម៉ឺនដូសបន្ថែមទៀតជាជំនួយរបស់យន្តការកូវ៉ាក់នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំង អាស្ត្រាហ្សេណេកា ចំនួន ២៩០,៤០០ដូសបន្ថែមទៀតដែលជាជំនួយរបស់តាមយន្តការកូវ៉ាក់នឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩៖៣៥នាទីព្រឹក។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ការផ្តល់ជំនួយជាវ៉ាក់សាំង Moderna តាមរយៈយន្តការកូវ៉ាក់នេះ គឺស្ថិតក្នុងចំណោមការផ្តល់ជាបន្តបន្ទាប់កន្លងមករបស់យន្តការកូវ៉ាក់មកកាន់កម្ពុជា។ មកទល់ពេលនេះ ចំនួនវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់ គឺមានចំនួនច្រើនជាង ៣លានដូស។

លោកស្រី Foroogh Foyouzat បានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ឬអាស្ត្រាហ្សេនេកាជាជំនួយរបស់យន្តការកូវ៉ាក់ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀតប្រមាណ៩០ម៉ឺនដូសនៅចុងឆ្នាំនេះ ធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់ប្រមាណ៦០ភាគរយនៃចំនួនវ៉ាក់សាំងដែលយន្តការនេះបានសន្យាផ្តល់ឱ្យកម្ពុជាប្រមាណ៦,៦លានដូស។ លោកស្រី បានពន្យល់ថា យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកលក្រោមកិច្ចដឹកនាំរបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ គឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។
ចំណែក លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិវិញ បានមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នៅចុងឆ្នាំនេះរហូតដល់ឆ្នាំក្រោយ ខណៈមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញប្រមាណជាង៤០លាន៥២ម៉ឺនដូស រួមទាំង វ៉ាក់សាំងអាស្ត្រាហ្សេណេកា ចំនួន ២៩០,៤០០ដូស ដែលនឹងដឹកមកដល់ព្រឹកនេះ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


