ព័ត៌មានជាតិ
សហគមន៍ខ្មែរនៅកូរ៉េស្នើមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូលបញ្ចុះតម្លៃព្យាលបាលដល់ពលរដ្ឋខ្មែរនិងមន្រ្តីស្ថានទូត
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានដឹកនាំប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនៈកិច្ច និងជួបពិភាក្សាការងាររឹតចំណងមិត្តភាព ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល SNUH ដឹកនាំដោយលោកបណ្ឌិត Paik Nam-Jong ប្រធាន និងជាអគ្គនាយកមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រី ជ្រឹង បុទុមរង្សី បានស្នើសុំថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់(MOU)ជាមួយស្ថានទូត ដើម្បីជួយសម្រួលដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ដែលមានជីវភាពខ្វះខាតលើការព្យាបាល ក៏ដូចជាការបញ្ចុះតម្លៃសេវាដល់ប្រជាជនខ្មែរ និងមន្រ្តីរាជការស្ថានទូត។
ជាការឆ្លើយតបលោកបណ្ឌិត Paik Nam-Jong ប្រធានមន្ទីរពេទ្យ សូមថ្លែងអំណរគុណដល់លោកស្រី ជ្រឹង បុទុមរង្សី និងប្រតិភូ ដែលអញ្ចើញបំពេញទស្សនកិច្ច និងលើកឡើងពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងមន្ទីរពេទ្យ និងស្ថានទូត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


