ព័ត៌មានជាតិ
អង្គការ FAO ផ្តល់ថវិកាជាង ២លានដុល្លារសម្រាប់ការងារអង្កេតកសិកម្មនៅកម្ពុជា
អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) បានចុះកិច្ចព្រមព្រៀងផ្តល់ថវិកាបដិភាគ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ ២លាន ១៩ម៉ឺនដុល្លាអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រសួងផែនការនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃលើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs)។ លោករដ្ឋមន្ត្រីក្រសួងផែនការ ក៏បានថ្លែងអំណរគុណដល់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ដែលបានផ្តួចផ្តើមឱ្យមានគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ អនុញ្ញាតឱ្យកម្ពុជាទទួលបានជាសមាជិកមួយផងដែរ។

លោក អែនតូនីញ៉ូ ស៉្យែវ៉ន (Mr.Antonio Schiavone) តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(FAO) បានលើកឡើងថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍដ៏ល្អជាមួយកម្ពុជា និងដោយមើលឃើញពីភាពកង្វះទិន្នន័យកសិកម្ម អង្គការ FAO បានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការងាររវាងក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេស នៃអង្គការFAO ខ្ញុំជឿជាក់ថា យើងនឹងទទួលបានទិន្នន័យកសិកម្មនៅកម្ពុជា មានគុណភាព ដែលអាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អប្រសើរជាក់មិនខាន។ លោកបានសង្កត់ធ្ងន់ថា អង្គការFAO រីករាយក្នុងការធ្វើសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ។ ទួន សុផល

ការចុះកិច្ចព្រមព្រៀងគ្នានាពេលនេះ សមភាគីអង្គការFAO បានផ្តល់ជំនួយជាថវិកាចំនួន ២ ១៩១ ៥៦៦ ដុល្លារអាមេរិក (មិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស)ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៣ ០០៦ ៤២៣ ដុល្លារអាមេរិក (ក្នុងនោះគិតជាសាច់ប្រាក់ចំនួន ១ ៨៣២ ១៥១ ដុល្លារអាមេរិក និងគិតជាវត្ថុសម្ភារ(In-kind) មានចំនួន ១ ៣៥៨ ១២៥ ដុល្លារអាមេរិក) ដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុបចំនួន ៥ ១៩៧ ៩៨៩ ដុល្លារអាមេរិក និងគម្រោងការងារត្រូវអនុវត្តចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
អង្គការ FAO ប្រចាំកម្ពុជា បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ជាមួយក្រសួងផែនការ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ, ជំនួយបច្ចេកទេស, ជំនួយសម្ភារៈ, ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យក្នុងសម័យបច្ចុប្បន្នក្នុងបរិបទនៃគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ