ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀងរកដំណោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់ពីការពង្រីកផ្លូវ
ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានចុះជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ ក្នុងការពង្រីកផ្លូវនៅភូមិចុងព្រែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានថ្លែងទៅកាន់ពលរដ្ឋថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាពស្រស់បំព្រង រាល់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះ។

ជាមួយគ្នានេះលោកបានប្រាប់ពលរដ្ឋថា រាល់ការសាងសង់សំណង់រឹង ត្រូវតែសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ ហើយចំពោះសំណង់ធម្មតា ក៏ត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការរុះរើសំណង់ទាំងនោះ ជៀសវាងការខូចខាតជាយថាហេតុ នាំឲ្យបងប្អូនប្រជាពលរដ្ឋ ខាតបង់នូវថវិកា ខាតពេលវេលា និងខូចទាំងសំណង់ទាំងនោះថែមទៀត។

រដ្ឋបាលខេត្តស្វាយរៀង នឹងធ្វើការស្ថាបនា ផ្លូវក្រាលបេតុង(អាមេ) ១ខ្សែមានប្រវែង ជាង៨០០ម៉ែត្រ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ដោយផ្លូវ១ខ្សែនោះគិតទាំងតួផ្លូវ និងចំណីផ្លូវមានទទឹងសរុប២០ម៉ែត្រ សម្រាប់ជាចំណងដៃថ្មី ដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ផ្លូវក្នុងភូមិចុងព្រែក សង្កាត់ក្រុងស្វាយរៀងនេះផងដែរ៕ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


