ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី ៣ ដល់កុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ សម្រាប់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ ចាប់ខែមករា ឆ្នាំ ២០២២តទៅ។
ក្នុងពិធីសម្ពោធសណ្ឋាគារ HYATT REGENCY ភ្នំពេញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានសម្រេចអនុម័ត ឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុ ចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុ ១៨ឆ្នាំ នៅខែមករាខាងមុខនេះ។ ការចាក់នេះ ត្រូវធ្វើឡើងតាមរបៀបផ្ការីក ដូចដែលការចាក់ទៅលើមនុស្សចាស់ដែរ។ មកដល់ពេលនេះ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ ដល់មនុស្សចាស់បានប្រមាណ ៣លាននាក់ហើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ នៅទូទាំងប្រទេស ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ មានចំនួនប្រមាណ ២លាននាក់ ហើយការចាក់ចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តកណ្ដាលទៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


