ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវឲ្យម្ចាស់រថយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធ សូមរួសរាន់ទៅបង់ពន្ធ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្ត ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលគ្មានពន្ធ សូមទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ដើម្បីទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ HYATT REGENCY ភ្នំពេញ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះថា នៅសល់តែប៉ុន្មានទៀតនោះទេ គឺត្រូវដាច់ឆ្នាំ ២០២១ ចូលដល់ឆ្នាំ ២០២២ហើយ។ ដូច្នេះសម្ដេចតេជោ បានអំពាវនាវដល់ម្ចាស់រថយន្ត ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលគ្មានពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ដើម្បីទទួលបានការបញ្ចុះតម្លៃ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទី ១៥ហើយ នៅសល់តែ ១៥ថ្ងៃទៀតទេ អំពាវនាវចំពោះម្ចាស់រថយន្ត ដែលមិនទាន់បានបង់ពន្ធ សូមអញ្ជើមកបង់ពន្ធឲ្យបានរូសរាន់ ដើម្បីទទួលបានភាពអនុគ្រោះ ១០ភាគរយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់រួចហើយថា មិនឲ្យមានព្រឹត្តិការណ៍ដដែលៗ ទៅលើបញ្ហារថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ បើកបរនៅលើដងផ្លូវទៀតនោះទេ ហើយចំពោះរថយន្តចង្កូចស្ដាំ ក៏ត្រូវយកទៅកែចង្កូចផងដែរ។
សម្ដេចតេជោ បានបន្ថែមថា «អញ្ចឹងអ្នកដែលមិនទាន់បានបង់ពន្ធ រូសរាន់មកបង់ពន្ធ ក្រោយថ្ងៃទី ៣១ ធ្នូ បង់ពន្ធពេញ អត់បានអា ១០ភាគរយទេ ព្រោះរឿងនេះ ជារឿងយករកស៊ីរត់ពន្ធ យកឡានមកជិះអត់ពន្ធ ត្រូវចូលមកបង់ពន្ធ ទទួលបាននូវការអនុគ្រោះ ១០ភាគរយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


