ព័ត៌មានជាតិ
លោក ង្វៀន សួនហ៊្វុក យាងព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម
លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយក្នុងឱកាសចូលក្រាបបង្គំគាល់ លោកបានយាងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសទសវៀតណាម តាមពេលវេលាសមរម្យ។

នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការរួម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃនេះ។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២នេះ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានថ្លែងអំណរព្រះគុណចំពោះព្រះរាជបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា បានផ្តល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

ជាមួយគ្នានោះ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានទូលយាងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទសវៀតណាម ហើយការយាងនេះ ត្រូវបានព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី និងថ្នាក់ដឹកនាំកម្ពុជា បានសព្វព្រះរាជហឫទ័យទទួល និងឆ្លើយតប ដោយសេចក្តីសោមនស្សរីករាយ។ តែពេលវេលាជាក់លាក់ នឹងត្រូវរៀបចំដោយស្ថាប័នពាក់ព័ន្ធ តាម មធ្យោបាយការទូតក្នុងពេលវេលាសមស្របណាមួយ។

គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាមចុងក្រោយរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨៕
ដោយ ៖ កោះកែវ




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


