ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា-វៀតណាម ត្រៀមអបអរសាទរខួបលើក៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ។

នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ Phan Van Giang បានពិភាក្សា និងឯកភាពលើការងារមួយចំនួនរួមមាន៖
ទី១- សម្តែងការអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍៧៧ ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម “២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២១”។ បន្តជួយគាំទ្រគ្នាទៅវិញទៅមកជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះថ្ម ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើក៤៥ “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២” នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម “X-16”។

ទី២- ពង្រឹងកិច្ចសហប្រតិបត្តិការ តាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ជំរុញលើកកម្ពស់ការងារអប់រំ បណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បង្ក្រាបការផលិត និងជួញដូរគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ទី៣- ជំរុញការកសាង និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្ត្រយោធាថែមទៀត ក្នុងនោះបំពេញបន្ថែមខ្លឹមសារមួយចំនួន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតសំខាន់លើសមិទ្ធផល និងការលះបង់របស់កម្ពុជា ដែលបានជួយរំដោះជាតិ និងបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសវៀតណាម នៅខែមេសា ឆ្នាំ១៩៧៥។

ទី៤- ថ្នាក់ដឹកនាំវៀតណាម ប្តេជ្ញាជួយសម្រួលដល់គណៈប្រតិភូ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនី សិល្បៈ នៃគណៈកម្មាធិការជាតិ CAMSOC ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ នៅប្រទេសវៀតណាម នៅអំឡុងខែឧសភា ឆ្នាំ២០២២ ដើម្បីកម្ពុជាមានលទ្ធភាពដកបទពិសោធន៍ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games លើកទី៣២ ឲ្យទទួលបានជោគជ័យ។

ទី៥- ថ្នាក់ដឹកនាំការពារជាតិប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អគ្រប់កាលៈទេសៈ ទប់ស្កាត់មិនឲ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់ចំណងមិត្តភាពដ៏រឹងមាំបានឡើយ និងប្តេជ្ញារួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាជនទាំងពីរ។

ទី៦- ឯកឧត្តម នាយឧត្តមសេនីយ៍ Phan Van Giang បានប្រកាសគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ភាគីវៀតណាម ត្រៀមលក្ខណៈគ្រប់បែបយ៉ាងត្រៀមគាំទ្រចូលរួមក្នុងកិច្ចប្រជុំទាំងកម្រិតក្រុមការងារ មន្ត្រីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រីតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ប្រធានកិច្ចប្រជុំ នៅឆ្នាំ២០២២ខាងមុខនេះ ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ