ព័ត៌មានជាតិ
សម្ដេច ស ខេង បង្ហាញការអាណិតអាសូរ ដល់នគរបាលចរាចរណ៍ ដែលបំពេញការងារទាំងហាលក្ដៅ ហាលភ្លៀង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវអារម្មណ៍អាណិតអាសូរ ដល់នគរបាលចរាចរណ៍ ដែលពិតជាមានភាពលំបាក ដោយ សារពួកគេធ្វើការទាំងយប់ ទាំងថ្ងៃ ហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ប៉ូលីសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។
សម្ដេចក្រឡាហោម បានបន្ថែមថា «បើនៅតាមដងផ្លូវ អត់មានស្លាកសញ្ញា នៅពេលប៉ូលីសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង»។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កត្តាផ្លូវខ្វះស្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពី ព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់ មន្ដ្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១នេះ។
សម្ដេចក្រឡាហោម បានបន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការបាត់បងជីវិត និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ សំអឿន




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


